{"asset":"news","key":"7821","locale":"km","id":"news:7821:km","entityId":"news:7821","canonicalUrl":"https://www.kps-tv.com/km/news/detail/7821","state":"ready","title":"អាជា្ញធរខេត្តព្រះសីហនុ ដុ/តបំផ្លា/ញគ្រឿងញៀនជាង២តោន ដែលបង្រ្កាបបានក្នុងឆ្នាំ២០២៥ ខណៈបញ្ហាគ្រឿងញៀនថយចុះគួរកត់សម្គាល់!","summary":"រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធីប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ មន្ត្រីបានលើកថា ការបង្ក្រាបឆ្នាំ២០២៥មាន១៩០សំណុំរឿង និងសារធាតុញៀននិងគីមីផ្សំសរុប២៣២៣គីឡូក្រាម ហើយបានអះអាងថាបទល្មើសគ្រឿងញៀនក្នុងខេត្តបានថយចុះគួរឱ្យកត់សម្គាល់។","body":"(ព្រះសីហនុ)៖ នាព្រឹកថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ក្រោមអធិបតីភាព ឯកឧត្តម នាយកឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក សួស សេរីសួស្ដី អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីរាជការ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ \n\nក្នុងឱកាសនោះ ឯកឧត្តម មាស វិរិទ្ធ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តព្រះសីហនុ ដែលបានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រកបដោយរបៀបរៀបរយសុត្ថិភាព និងមានសេចក្ដីថ្លៃថ្លូរ។ \n\nជាមួយគ្នានេះ ឯកឧត្តម នាយកឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា«ការបង្រ្កាបបទល្មើសគ្រឿងញៀននៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៥ មានចំនួន១៩០សំណុំរឿង ក្នុងនោះសំណុំរឿងធំៗដែលបានសម្រេចហើយមានចំនួន១៦៥សំណុំរឿង ដែលពាក់ព័ន្ធជាមួយសាធារធាតុញៀនគ្រប់ប្រភេទ និងសាធារធាតុគីមីផ្សំ សរុបជាង២តោន (២ពាន់ ៣២៣គីឡូក្រាម) ក្នុងនោះសារធាតុញៀនជាង១តោន និងសារធាតុគីមីផ្សំជាង១តោន»។\n\nស្របពេលជាមួយគ្នានេះ ឯកឧត្តម នាយកឧត្តមសេនីយ៍ បានបន្ថែមថា ក្នុងឆ្នាំ២០២៥ បទល្មើសគ្រឿងញៀននៅក្នុងខេត្តព្រះសីហនុ មានការថយចុះច្រើនគួរឱ្យកត់សម្គាល់។  \n\nបន្ថែមពីនេះ ឯកឧត្តម អគ្គលេខាធិការ បានសង្កត់ធ្ងន់ថា ការដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបាននាពេលនេះ មិនមែនគ្រាន់តែជានីតិវិធីក្នុងការអនុវត្តច្បាប់បន្ទាប់ពីសាលក្រមចូលជាស្ថាពរប៉ុណ្ណោះទេ ប៉ុន្តែជាសារនយោបាយ និងសារសង្គមដ៏មានឥទ្ធិពលផងដែរ៕ \n\nដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12795","languageVersionId":"5544","visibilityVersion":"2","versionToken":"a1.z6QywzpDS7KumlLEkIsbWaecgz_BLEl52hN1rnGGDag"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-16T06:30:24Z"}