{"asset":"news","key":"7823","locale":"km","id":"news:7823:km","entityId":"news:7823","canonicalUrl":"https://www.kps-tv.com/km/news/detail/7823","state":"ready","title":"ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យជីវភាព និងការដាំដុះដំណាំរបស់ប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក","summary":"លោក គន់ គីម បានចុះសួរសុខទុក្ខ និងពិនិត្យការរៀបចំលំនៅឋាននិងការដាំដុះរបស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក។ លោកបានសរសើរការរក្សាអនាម័យ និងដាំដុះដំឡូងមី ពោត សណ្តែក និងដំណាំផ្សេងៗ ដើម្បីផ្គត់ផ្គង់អាហារនិងបង្កើនចំណូលគ្រួសារ។","body":"ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យការរៀបចំជីវភាពរស់នៅ ព្រមទាំងសកម្មភាពដាំដុះដំណាំរបស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។\n\nក្នុងឱកាសនោះ ឯកឧត្តមបានកោតសរសើរប្រជាពលរដ្ឋដែលបានខិតខំរៀបចំលំនៅឋានឱ្យមានសណ្តាប់ធ្នាប់ ថែរក្សាអនាម័យ និងប្រើប្រាស់ដីជុំវិញផ្ទះដាំដុះដំណាំផ្សេងៗ ដូចជា ដំឡូងមី ពោត សណ្តែក និងដំណាំរួមផ្សំជាច្រើនទៀត ដើម្បីបង្កើនប្រាក់ចំណូល និងផ្គត់ផ្គង់អាហារប្រចាំគ្រួសារ។\n\nឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងថា ការដាំដុះដំណាំទាំងនេះ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតចំណូលបន្ថែមតាមរយៈការលក់ផលកសិកម្មផងដែរ។\nទន្ទឹមនឹងនេះ ការរៀបចំផ្ទះសម្បែង និងការអនុវត្តកសិកម្មតាមគ្រួសាររបស់ប្រជាពលរដ្ឋភៀសសឹក ក៏ជាផ្នែកមួយនៃការចូលរួមកម្មវិធីប្រកួតប្រជែង «ផ្ទះស្អាត» របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានគោលបំណងជំរុញការរស់នៅប្រកបដោយអនាម័យ បរិស្ថានស្អាត សណ្តាប់ធ្នាប់ល្អ និងការពង្រឹងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12793","languageVersionId":"5538","visibilityVersion":"2","versionToken":"a1.xEhx-VKdSihv-Klb4V1a5v-MS22cIkrVRK9HdFYgiTI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-16T06:53:33Z"}