# ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យជីវភាព និងការដាំដុះដំណាំរបស់ប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7823>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12793","languageVersionId":"5538","visibilityVersion":"2","versionToken":"a1.xEhx-VKdSihv-Klb4V1a5v-MS22cIkrVRK9HdFYgiTI"}

Original publication: 2026-07-16T06:53:33Z

លោក គន់ គីម បានចុះសួរសុខទុក្ខ និងពិនិត្យការរៀបចំលំនៅឋាននិងការដាំដុះរបស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក។ លោកបានសរសើរការរក្សាអនាម័យ និងដាំដុះដំឡូងមី ពោត សណ្តែក និងដំណាំផ្សេងៗ ដើម្បីផ្គត់ផ្គង់អាហារនិងបង្កើនចំណូលគ្រួសារ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យការរៀបចំជីវភាពរស់នៅ ព្រមទាំងសកម្មភាពដាំដុះដំណាំរបស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមបានកោតសរសើរប្រជាពលរដ្ឋដែលបានខិតខំរៀបចំលំនៅឋានឱ្យមានសណ្តាប់ធ្នាប់ ថែរក្សាអនាម័យ និងប្រើប្រាស់ដីជុំវិញផ្ទះដាំដុះដំណាំផ្សេងៗ ដូចជា ដំឡូងមី ពោត សណ្តែក និងដំណាំរួមផ្សំជាច្រើនទៀត ដើម្បីបង្កើនប្រាក់ចំណូល និងផ្គត់ផ្គង់អាហារប្រចាំគ្រួសារ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងថា ការដាំដុះដំណាំទាំងនេះ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតចំណូលបន្ថែមតាមរយៈការលក់ផលកសិកម្មផងដែរ។
ទន្ទឹមនឹងនេះ ការរៀបចំផ្ទះសម្បែង និងការអនុវត្តកសិកម្មតាមគ្រួសាររបស់ប្រជាពលរដ្ឋភៀសសឹក ក៏ជាផ្នែកមួយនៃការចូលរួមកម្មវិធីប្រកួតប្រជែង «ផ្ទះស្អាត» របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានគោលបំណងជំរុញការរស់នៅប្រកបដោយអនាម័យ បរិស្ថានស្អាត សណ្តាប់ធ្នាប់ល្អ និងការពង្រឹងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


