{"asset":"news","key":"7828","locale":"km","id":"news:7828:km","entityId":"news:7828","canonicalUrl":"https://www.kps-tv.com/km/news/detail/7828","state":"ready","title":"គិតត្រឹមខែមិថុនា២០២៦! ជប៉ុនបានផ្ដល់ហិរញ្ញប្បទានដល់កម្ពុជា ជាង៣ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍគម្រោងនានា ","summary":"គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ជប៉ុនមានកិច្ចព្រមព្រៀងឥណទានសម្បទាន៣៩ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងនៅកម្ពុជា២៥ មានតម្លៃជាង៤២២ប៊ីលានយ៉េន ឬប្រមាណ៣៥១៥លានដុល្លារ។ គម្រោង១២កំពុងដំណើរការ និង១៣បានបញ្ចប់។ ព័ត៌មាននេះលើកឡើងពេលលោក អូន ព័ន្ធមុនីរ័ត្ន ជួបលោក UENO Atsushi នៅថ្ងៃទី១៥ ខែកក្កដា។","body":"(ភ្នំពេញ)៖ គិតត្រឹមខែ មិថុនា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់ការអនុវត្ត គម្រោង/កម្មវិធី មានចំនួន ២៥ គិតជា ទឹកប្រាក់សរុបប្រមាណ ៣ ៥១៥ លានដុល្លារ ក្នុងនោះគម្រោងកំពុងដំណើរការ មានចំនួន ១២ និងគម្រោងត្រូវបានបញ្ចប់មាន ចំនួន១៣។\n\n ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម UENO Atsushi ក្នុងឱកាសដែលឯកឧត្តមបញ្ចប់អាណត្តិជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា។ \n\n ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងរួមចំណែកយ៉ាងធំធេងដល់ការកសាងឡើងវិញនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា រួមចំណែកដល់សកម្មភាពអភិវឌ្ឍន៍ដល់សេដ្ឋកិច្ច និង សង្គមកម្ពុជារហូតដល់បច្ចុប្បន្ន។ ជប៉ុនបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ដោយផ្តោតអាទិភាព ក្នុងការផ្តល់ឥណទានសម្បទាន ស្របតាមយុទ្ធសាស្រ្ត, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍អាទិភាពនានា។\n\n ជាក់ស្តែងតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលជាភ្នាក់ងារអនុវត្ត, គិតដល់ត្រឹម ខែ មិថុនា ឆ្នាំ២០២៦នេះ, មានកិច្ចព្រមព្រៀងឥណទានសម្បទានពីជប៉ុនចំនួន ៣៩ ក្នុងនោះការផ្តល់ហិរញ្ញប្បទានដល់គម្រោងចំនួន ២៥ មានទឹកប្រាក់សរុបជាង ៤២២ ប៊ីលានយ៉េនជប៉ុន ត្រូវជាប្រមាណ ៣ ៥១៥ លានដុល្លារអាម៉េរិក ដោយគម្រោងកំពុងដំណើរ ការមានចំនួន១២ និងគម្រោងត្រូវបានបញ្ចប់មានចំនួន១៣៕ \n\n ដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12788","languageVersionId":"5523","visibilityVersion":"2","versionToken":"a1.Y_2C6KHZ0ycPyqjJ6Ygtx-RLVreTaAc8aGCBNA4BWBU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-16T08:26:50Z"}