{"asset":"news","key":"7829","locale":"km","id":"news:7829:km","entityId":"news:7829","canonicalUrl":"https://www.kps-tv.com/km/news/detail/7829","state":"ready","title":"ទំពាំងឆ្នើមទាំងនេះហើយ ដែលជាក្ដីសង្ឃឹម និងជាអនាគតរបស់កម្ពុជា! ","summary":"ក្រុម Girl Digital ជាកុមារីអាយុ៩ឆ្នាំមកពីសាលាបឋមសិក្សាកេសរារាម ខេត្តសៀមរាប បានរៀនសរសេរកូដនិងបង្កើតហ្គេម តាមកម្មវិធី Game Changers Coalition ដែលគាំទ្រដោយ UNICEF និងសហការជាមួយក្រសួងអប់រំ។ ក្រុមបានទទួលរង្វាន់លើកទឹកចិត្តក្នុង National Game Jam កាលពីខែធ្នូ ឆ្នាំ២០២៥។","body":"ក្នុងវ័យទើបតែ ៩ឆ្នាំ កុមារីនៃក្រុម «Girl Digital» មកពីសាលាបឋមសិក្សាកេសរារាម ខេត្តសៀមរាប បាននិងកំពុងបង្ហាញសមត្ថភាពដ៏អស្ចារ្យតាមរយៈការរៀនសរសេរកូដ បង្កើតហ្គេម និងធ្វើការងារជាក្រុមដើម្បីដោះស្រាយបញ្ហា ព្រមទាំងអាចធ្វើបទបង្ហាញពីគម្រោងរបស់ពួកគេដោយភាពជឿជាក់យ៉ាងមុតមាំ។\n\n តាមរយៈកម្មវិធី «Game Changers Coalition» ដែលជាគំនិតផ្ដួចផ្ដើមគាំទ្រដោយយូនីសេហ្វ (UNICEF) សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសម្របសម្រួលយ៉ាងសកម្មពីនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្នុងការបណ្ដុះបណ្ដាលជំនាញឌីជីថល និង STEAM ដល់កុមារ ក្រុមសិស្សតូចៗទាំងនេះបានបង្កើតហ្គេមដំបូងបង្អស់របស់ខ្លួន ហើយថែមទាំងបានចូលរួមប្រកួតប្រជែង និងទទួលបានរង្វាន់លើកទឹកចិត្តនៅក្នុងព្រឹត្តិការណ៍ប្រកួតបង្កើតហ្គេមថ្នាក់ជាតិ (National Game Jam) របស់កម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥។\n\n ក្នុងឱកាស «ទិវាជំនាញយុវជនពិភពលោក» (World Youth Skills Day) នេះ យើងសូមអបអរសាទរចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ពួកគេ។ ការបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយលើជំនាញឌីជីថល និង STEAM ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះអ្វីៗគ្រប់យ៉ាងនឹងក្លាយជាការពិត នៅពេលកុមារគ្រប់រូបទទួលបានឱកាស ការណែនាំ និងឧបករណ៍ចាំបាច់នានា ដើម្បីកសាងជំនាញសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ពួកគេ៕\n\n ប្រភព៖ ក្រសួងអប់រំ\n ដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12787","languageVersionId":"5520","visibilityVersion":"2","versionToken":"a1.gpU5QbW0jRyRAMx9feNyS4E3dvfPhnnlOCHrCcI5VlU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-16T08:49:20Z"}