{"asset":"news","key":"7839","locale":"km","id":"news:7839:km","entityId":"news:7839","canonicalUrl":"https://www.kps-tv.com/km/news/detail/7839","state":"ready","title":"អាជ្ញាធរមីន អំពាវនាវពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ពីមីន និងសំណល់ជាតិផ្ទុះ ក្នុងអំឡុង និងក្រោយទឹកជំនន់","summary":"អាជ្ញាធរមីនអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងអំឡុងនិងក្រោយទឹកជំនន់ មិនប៉ះឬរើសវត្ថុសង្ស័យ និងរាយការណ៍ភ្លាមទៅអាជ្ញាធរមូលដ្ឋានឬអង្គភាពជំនាញ។ ទឹកជំនន់អាចធ្វើឱ្យមីននិងសំណល់ជាតិផ្ទុះផ្លាស់ទី បង្កើនហានិភ័យដល់សហគមន៍។","body":"អាជ្ញាធរមីន បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដែលបណ្តាលមកពីយុទ្ធភណ្ឌគ្រឿងផ្ទុះ រួមមាន មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងអំឡុងពេល និងក្រោយពេលកើតមានគ្រោះទឹកជំនន់។\nអាជ្ញាធរមីន បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវប៉ះពាល់ ឬរើសវត្ថុសង្ស័យដែលអាចជាយុទ្ធភណ្ឌគ្រឿងផ្ទុះ និងត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ឬអង្គភាពជំនាញ ដើម្បីចាត់វិធានការដោះស្រាយប្រកបដោយសុវត្ថិភាព។\nសេចក្តីណែនាំនេះ មានគោលបំណងការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ខណៈទឹកជំនន់អាចបណ្តាលឱ្យមីន និងសំណល់ជាតិផ្ទុះផ្លាស់ទីពីទីតាំងដើម បង្កើនហានិភ័យគ្រោះថ្នាក់ដល់សហគមន៍៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12780","languageVersionId":"5499","visibilityVersion":"2","versionToken":"a1.-OrfLtRyyD2OeyjTkD6lhnlE5RQSmOv_ONdpuq3_MHU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-17T02:19:42Z"}