{"asset":"news","key":"7843","locale":"km","id":"news:7843:km","entityId":"news:7843","canonicalUrl":"https://www.kps-tv.com/km/news/detail/7843","state":"ready","title":"កិច្ចព្រមព្រៀងដាក់ឱ្យអនុវត្តគំនិតផ្ដួចផ្ដើម «ការធ្វើឱ្យប្រសើរឡើងស្រូវ-អង្ករនៅកម្ពុជា (BRIC)» ជាកម្លាំងចលករថ្មី បង្កើនប្រាក់ចំណូលកសិករ","summary":"ក្រសួងកសិកម្ម ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និង GIZ បានចុះកិច្ចព្រមព្រៀងអនុវត្តគំនិតផ្តួចផ្តើម BRIC នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ គំនិតនេះមានគោលបំណងបង្កើនចំណូលកសិករ ជំរុញផលិតកម្មស្រូវ-អង្ករធន់នឹងអាកាសធាតុ និងកសិកម្មបៃតង ព្រមទាំងពង្រឹងសេវាកសិកម្ម។","body":"(ភ្នំពេញ)៖ កាលពីម្សិលមិញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាក់ឱ្យអនុវត្តគំនិតផ្ដួចផ្ដើម «ការធ្វើឱ្យប្រសើរឡើងស្រូវ-អង្ករនៅកម្ពុជា (BRIC)» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី។\n\n ក្នុងនាមក្រសួងកសិកម្ម ឯកឧត្តមរដ្ឋលេខាធិការ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ GIZ ដើម្បីរួមគ្នាអនុវត្តគំនិតផ្ដួចផ្ដើមនេះ។\n\n សូមជម្រាបជូនថា គំនិតផ្ដួចផ្ដើម BRIC នឹងរួមចំណែក៖ លើកកម្ពស់ជីវភាព និងប្រាក់ចំណូលរបស់ប្រជាកសិករ អភិវឌ្ឍការផលិតស្រូវ-អង្ករប្រកបដោយនិរន្តរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់កសិកម្មបៃតង ពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ និងសហគមន៍កសិកម្ម ដើម្បីផ្តល់សេវាកម្មកសិកម្មកាន់តែមានប្រសិទ្ធភាព៕\n\n ប្រភព៖ ក្រសួងកសិកម្ម\n ដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12772","languageVersionId":"5479","visibilityVersion":"2","versionToken":"a1.MiJAC0eZjdH7BpK5MCm70Wo-nHtKl-JbBJ_aLMVlihk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-17T03:30:54Z"}