{"asset":"news","key":"7846","locale":"km","id":"news:7846:km","entityId":"news:7846","canonicalUrl":"https://www.kps-tv.com/km/news/detail/7846","state":"ready","title":"កម្ពុជាចូលរួមសន្និសីទអាស៊ាន-ចិន ឆ្នាំ២០២៦ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់","summary":"អនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំក្វាងចូវបានចូលរួមសន្និសីទកិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មអាស៊ាន-ចិន នៅថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នៅមជ្ឈមណ្ឌល Guangzhou Baiyun មានគោលបំណងពង្រឹងពាណិជ្ជកម្ម និងការវិនិយោគរវាងក្វាងទុងនិងអាស៊ាន។","body":"នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Guangzhou Baiyun (Guangzhou Baiyun International Convention Centre) នាទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងក្វាងចូវ បានចូលរួមសន្និសីទស្តីពីការផ្លាស់ប្តូរ និងការសម្របសម្រួលយន្តការកិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់ និងលើកកម្ពស់ពាណិជ្ជកម្មអាស៊ាន-ចិន (ក្វាងទុង) ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២៦។\n\nសន្និសីទនេះ រៀបចំដោយក្រុមប្រឹក្សាធុរកិច្ច ចិន-អាស៊ាន (CABC) ក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (CCPIT) និងសភាពាណិជ្ជកម្មអន្តរជាតិខេត្តក្វាងទុង (GCIC) ដោយមានការគាំទ្រពីរដ្ឋាភិបាលប្រជាជនខេត្តក្វាងទុង និងមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC)។\n\nព្រឹត្តិការណ៍នេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើខ្សែច្រវាក់ផ្គត់ផ្គង់ ពាណិជ្ជកម្មឆ្លងដែន និងការវិនិយោគរវាងខេត្តក្វាងទុង និងបណ្តាប្រទេសអាស៊ាន ព្រមទាំងស្វែងរកឱកាសថ្មីៗសម្រាប់ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរ។\nសន្និសីទនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ CCPIT ថ្នាក់ដឹកនាំរដ្ឋាភិបាលប្រជាជនខេត្តក្វាងទុង មន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងតំណាងធុរកិច្ច និងសហគ្រាសធំៗជាច្រើនមកពីប្រទេសចិន និងបរទេសផងដែរ៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12769","languageVersionId":"5470","visibilityVersion":"2","versionToken":"a1._4_SHUY7R7lDyqyQgonpL95JYwoYNiWtvdrDmZqIF5U"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-17T06:27:46Z"}