{"asset":"news","key":"7850","locale":"km","id":"news:7850:km","entityId":"news:7850","canonicalUrl":"https://www.kps-tv.com/km/news/detail/7850","state":"ready","title":"កម្ពុជាត្រៀមជំរុញការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យឧស្សាហកម្ម","summary":"កម្ពុជាកំពុងរៀបចំជំរុញការប្រើ AI ក្នុងឧស្សាហកម្ម និងយុទ្ធសាស្ត្រជាតិសម្រាប់ការគ្រប់គ្រងបច្ចេកវិទ្យានេះ។ ក្រុមហ៊ុន Bangsheng Spacetime (Guangxi) បានពិភាក្សាអំពីសួនឧស្សាហកម្មបច្ចេកវិទ្យាកម្ពុជា-ចិននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ខណៈ Huawei ពិភាក្សាអំពីការបណ្តុះបណ្តាល និងការអនុវត្ត AI។","body":"ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា កំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយផ្តោតលើការធ្វើទំនើបកម្មរោងចក្រ បង្កើនផលិតភាព និងប្រសិទ្ធភាពផលិតកម្ម ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្មកម្ពុជា។\n ការរីកចម្រើននេះ កើតឡើងស្របពេលដែលរាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្ត្រជាតិ សម្រាប់ការគ្រប់គ្រង និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។\n\n ជាក់ស្តែង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន Bangsheng Spacetime (Guangxi) Technology Co., Ltd. បានពិភាក្សាជាមួយភាគីកម្ពុជា អំពីគម្រោងបង្កើតសួនឧស្សាហកម្មបច្ចេកវិទ្យា កម្ពុជា-ចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ការច្នៃប្រឌិតបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ខណៈក្រុមហ៊ុនកំពុងសិក្សាពីឱកាសវិនិយោគនៅកម្ពុជា។\n បន្ថែមពីនេះ តំណាងក្រុមហ៊ុន Huawei ក៏បានជួបពិភាក្សាជាមួយភាគីកម្ពុជា ដើម្បីគាំទ្រការបណ្តុះបណ្តាលជំនាញ និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យឧស្សាហកម្មផងដែរ។\n ទន្ទឹមនឹងនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការជំរុញនវានុវត្តន៍ និងបរិវត្តកម្មសេដ្ឋកិច្ចតាមរយៈបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ត្រូវផ្អែកលើគោលការណ៍ក្រមសីលធម៌ ការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ។\n\n ការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យឧស្សាហកម្ម ត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនល្បឿនផលិត ជួយត្រួតពិនិត្យគុណភាពផលិតផលឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងគាំទ្រការព្យាករណ៍តម្រូវការទីផ្សារ ការគ្រប់គ្រងស្តុក និងការរៀបចំប្រព័ន្ធដឹកជញ្ជូន ដែលអាចកាត់បន្ថយពេលវេលា និងចំណាយក្នុងអាជីវកម្ម៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12765","languageVersionId":"5458","visibilityVersion":"2","versionToken":"a1.E6KzatkQ8eBQKnTO0uKRlMN2gBacRM72A8RhLvHWmmc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-17T07:25:19Z"}