# កម្ពុជាត្រៀមជំរុញការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យឧស្សាហកម្ម

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7850>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12765","languageVersionId":"5458","visibilityVersion":"2","versionToken":"a1.E6KzatkQ8eBQKnTO0uKRlMN2gBacRM72A8RhLvHWmmc"}

Original publication: 2026-07-17T07:25:19Z

កម្ពុជាកំពុងរៀបចំជំរុញការប្រើ AI ក្នុងឧស្សាហកម្ម និងយុទ្ធសាស្ត្រជាតិសម្រាប់ការគ្រប់គ្រងបច្ចេកវិទ្យានេះ។ ក្រុមហ៊ុន Bangsheng Spacetime (Guangxi) បានពិភាក្សាអំពីសួនឧស្សាហកម្មបច្ចេកវិទ្យាកម្ពុជា-ចិននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ខណៈ Huawei ពិភាក្សាអំពីការបណ្តុះបណ្តាល និងការអនុវត្ត AI។

ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា កំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយផ្តោតលើការធ្វើទំនើបកម្មរោងចក្រ បង្កើនផលិតភាព និងប្រសិទ្ធភាពផលិតកម្ម ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្មកម្ពុជា។
 ការរីកចម្រើននេះ កើតឡើងស្របពេលដែលរាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្ត្រជាតិ សម្រាប់ការគ្រប់គ្រង និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

 ជាក់ស្តែង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន Bangsheng Spacetime (Guangxi) Technology Co., Ltd. បានពិភាក្សាជាមួយភាគីកម្ពុជា អំពីគម្រោងបង្កើតសួនឧស្សាហកម្មបច្ចេកវិទ្យា កម្ពុជា-ចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ការច្នៃប្រឌិតបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ខណៈក្រុមហ៊ុនកំពុងសិក្សាពីឱកាសវិនិយោគនៅកម្ពុជា។
 បន្ថែមពីនេះ តំណាងក្រុមហ៊ុន Huawei ក៏បានជួបពិភាក្សាជាមួយភាគីកម្ពុជា ដើម្បីគាំទ្រការបណ្តុះបណ្តាលជំនាញ និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យឧស្សាហកម្មផងដែរ។
 ទន្ទឹមនឹងនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការជំរុញនវានុវត្តន៍ និងបរិវត្តកម្មសេដ្ឋកិច្ចតាមរយៈបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ត្រូវផ្អែកលើគោលការណ៍ក្រមសីលធម៌ ការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ។

 ការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យឧស្សាហកម្ម ត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនល្បឿនផលិត ជួយត្រួតពិនិត្យគុណភាពផលិតផលឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងគាំទ្រការព្យាករណ៍តម្រូវការទីផ្សារ ការគ្រប់គ្រងស្តុក និងការរៀបចំប្រព័ន្ធដឹកជញ្ជូន ដែលអាចកាត់បន្ថយពេលវេលា និងចំណាយក្នុងអាជីវកម្ម៕

 ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


