# មន្ទីរបរិស្ថានខេត្តក្រចេះ បង្ក្រាបទីតាំងសង្ស័យរុករករ៉ែមាសខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7852>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12764","languageVersionId":"5455","visibilityVersion":"2","versionToken":"a1.oNbc_7mGeJpDyhtlBOs2nD7Kkylg_xNbJFCXnL7v9HQ"}

Original publication: 2026-07-17T08:26:06Z

មន្ទីរបរិស្ថានខេត្តក្រចេះបានចុះពិនិត្យទីតាំងសង្ស័យរុករករ៉ែមាសខុសច្បាប់មួយ នៅចំណុចថ្មពួយ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ កម្លាំងមិនបានរកឃើញជនសង្ស័យទេ ហើយបានរុះរើនិងកម្ទេចតង់ស្នាក់នៅបណ្តោះអាសន្នមួយ។

មន្ទីរបរិស្ថានខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងសង្ស័យរុករករ៉ែមាសខុសច្បាប់មួយកន្លែង ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍អំពីសកម្មភាពល្មើស។

 កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក គា ប៊ូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានដឹកនាំមន្ត្រីឧទ្យានុរក្ស និងកម្លាំងជំនាញ ចុះពិនិត្យទីតាំងស្ថិតនៅចំណុចថ្មពួយ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

 ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានប្រទះឃើញស្នាមជីកកកាយដីសង្ស័យរុករករ៉ែមាសចំនួន១កន្លែង ប៉ុន្តែមិនបានប្រទះឃើញជនសង្ស័យនោះទេ ដោយរកឃើញតែតង់កៅស៊ូមួយ ដែលត្រូវបានប្រើប្រាស់ជាទីស្នាក់នៅបណ្ដោះអាសន្ន។

 ក្រុមការងារបានរុះរើ និងកម្ទេចតង់នោះភ្លាមៗ ដើម្បីទប់ស្កាត់ការវិលត្រឡប់មកបន្តសកម្មភាពខុសច្បាប់នៅក្នុងតំបន់ការពារ។
 លោក គា ប៊ូ បានបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សនឹងបន្តពង្រឹងការល្បាត ស្រាវជ្រាវ និងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងលើបទល្មើសធនធានធម្មជាតិគ្រប់រូបភាពនៅក្នុងដែនការពារ ដោយមិនមានការលើកលែងចំពោះជនល្មើសណាម្នាក់ឡើយ៕

 ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


