{"asset":"news","key":"7853","locale":"km","id":"news:7853:km","entityId":"news:7853","canonicalUrl":"https://www.kps-tv.com/km/news/detail/7853","state":"ready","title":"សមាគមនារីខេត្តព្រះសីហនុ បន្តសកម្មភាពមនុស្សធម៌ ចុះជួយគ្រួសារទីទ័លខ្លាំងនៅសង្កាត់រាម ក្រុងកំពង់សោម","summary":"លោកស្រី គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត បានដឹកនាំសមាជិកាសមាគមនារីខេត្តព្រះសីហនុ នាំអំណោយ និងថវិកាទៅជូនគ្រួសារលោក អ៊ុយ សុវណ្ណារ៉ា នៅសង្កាត់រាម នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ អំណោយបានមកពីសមាគម និងសប្បុរសជន ដើម្បីសម្រាលការលំបាកប្រចាំថ្ងៃ។","body":"ខេត្តព្រះសីហនុ៖ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំសមាជិកាសមាគមនារីខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅជូនគ្រួសារលោក អ៊ុយ សុវណ្ណារ៉ា ដែលមានជីវភាពទីទ័លខ្លាំង រស់នៅតាមចំណីព្រែកទឹកសាប ស្ថិតក្នុងសង្កាត់រាម ក្រុងព្រះសីហនុ។\n\nអំណោយដែលបានប្រគល់ជូនរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន ដែលជាការចូលរួមពីសមាគមនារីខេត្ត និងសប្បុរសជន ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារ។\n\nក្នុងឱកាសនោះ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង ស៊ីណេត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំ និងលើកទឹកចិត្តឱ្យក្រុមគ្រួសារខិតខំតស៊ូក្នុងជីវិត ថែរក្សាសុខភាព និងបន្តប្រឹងប្រែងកែលម្អជីវភាព។ លោកជំទាវបានបញ្ជាក់ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ តែងយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលជួបការលំបាក ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ប្រឈមការខ្វះខាតដោយគ្មានការយកចិត្តទុកដាក់នោះឡើយ។\n\nជាការឆ្លើយតប លោក អ៊ុយ សុវណ្ណារ៉ា និងក្រុមគ្រួសារ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណចំពោះលោកជំទាវ និងក្រុមការងារ ដែលបានចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកអំណោយមកជួយសម្រាលទុក្ខលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងែនាពេលនេះ៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12763","languageVersionId":"5452","visibilityVersion":"2","versionToken":"a1.T1kWcQmA2GC0V41XnURMyXkEcwWiEr87K2vSnQwrrI4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-17T08:45:39Z"}