{"asset":"news","key":"7855","locale":"km","id":"news:7855:km","entityId":"news:7855","canonicalUrl":"https://www.kps-tv.com/km/news/detail/7855","state":"ready","title":"នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្នឯកសារ និងតំណភ្ជាប់មានមេរោគ Malware","summary":"នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអំពាវនាវឱ្យប្រុងប្រយ័ត្នឯកសារ និងតំណភ្ជាប់មានមេរោគ Malware។ ការណែនាំរួមមានកុំបើកឯកសារឬតំណសង្ស័យ ពិនិត្យមុនទាញយក ប្រើការផ្ទៀងផ្ទាត់ពីរជាន់ និងធ្វើបច្ចុប្បន្នភាពកម្មវិធីនិងប្រព័ន្ធជាប្រចាំ។","body":"នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះល្បិចកលរបស់ជនឆបោកតាមប្រព័ន្ធអនឡាញ ដែលប្រើឯកសារ ឬតំណភ្ជាប់មានផ្ទុកមេរោគ (Malware) ដើម្បីលួចទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។\nដើម្បីការពារខ្លួន សូមអនុវត្តវិធានការដូចខាងក្រោម៖\n• កុំចុចបើកឯកសារ (File) ដែលមានពាក្យ (.exe, .bat, .vbs, .ps1, .sh, .msi និង .scr)។\n• កុំចុចតំណភ្ជាប់ដែលមិនមានប្រភពច្បាស់លាស់ ឬគួរឱ្យសង្ស័យ។\n• ពិនិត្យឱ្យបានច្បាស់ មុនពេលចុចបើក ឬទាញយកឯកសារណាមួយ។\n• បើកមុខងារផ្ទៀងផ្ទាត់ពីរជាន់ (Two-Factor) សម្រាប់គណនីទាំងអស់។\n• ធ្វើបច្ចុប្បន្នភាព (Update) កម្មវិធីទូរសព្ទ និងប្រព័ន្ធប្រតិបត្តិការជាប្រចាំ ដើម្បីបង្កើនសុវត្ថិភាព។\nនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចែករំលែកព័ត៌មាននេះទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិ ដើម្បីរួមគ្នាទប់ស្កាត់ និងការពារការឆបោកតាមប្រព័ន្ធអនឡាញ៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12761","languageVersionId":"5446","visibilityVersion":"2","versionToken":"a1.gZqYKCwcXcABRtQM5ofI1t4KJ-M_pz_V3gu7LK0i7Fs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-17T09:00:08Z"}