# នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្នឯកសារ និងតំណភ្ជាប់មានមេរោគ Malware

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7855>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12761","languageVersionId":"5446","visibilityVersion":"2","versionToken":"a1.gZqYKCwcXcABRtQM5ofI1t4KJ-M_pz_V3gu7LK0i7Fs"}

Original publication: 2026-07-17T09:00:08Z

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអំពាវនាវឱ្យប្រុងប្រយ័ត្នឯកសារ និងតំណភ្ជាប់មានមេរោគ Malware។ ការណែនាំរួមមានកុំបើកឯកសារឬតំណសង្ស័យ ពិនិត្យមុនទាញយក ប្រើការផ្ទៀងផ្ទាត់ពីរជាន់ និងធ្វើបច្ចុប្បន្នភាពកម្មវិធីនិងប្រព័ន្ធជាប្រចាំ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះល្បិចកលរបស់ជនឆបោកតាមប្រព័ន្ធអនឡាញ ដែលប្រើឯកសារ ឬតំណភ្ជាប់មានផ្ទុកមេរោគ (Malware) ដើម្បីលួចទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។
ដើម្បីការពារខ្លួន សូមអនុវត្តវិធានការដូចខាងក្រោម៖
• កុំចុចបើកឯកសារ (File) ដែលមានពាក្យ (.exe, .bat, .vbs, .ps1, .sh, .msi និង .scr)។
• កុំចុចតំណភ្ជាប់ដែលមិនមានប្រភពច្បាស់លាស់ ឬគួរឱ្យសង្ស័យ។
• ពិនិត្យឱ្យបានច្បាស់ មុនពេលចុចបើក ឬទាញយកឯកសារណាមួយ។
• បើកមុខងារផ្ទៀងផ្ទាត់ពីរជាន់ (Two-Factor) សម្រាប់គណនីទាំងអស់។
• ធ្វើបច្ចុប្បន្នភាព (Update) កម្មវិធីទូរសព្ទ និងប្រព័ន្ធប្រតិបត្តិការជាប្រចាំ ដើម្បីបង្កើនសុវត្ថិភាព។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចែករំលែកព័ត៌មាននេះទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិ ដើម្បីរួមគ្នាទប់ស្កាត់ និងការពារការឆបោកតាមប្រព័ន្ធអនឡាញ៕

ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


