{"asset":"news","key":"7859","locale":"km","id":"news:7859:km","entityId":"news:7859","canonicalUrl":"https://www.kps-tv.com/km/news/detail/7859","state":"ready","title":"ទេសចរចិនជាង១០០នាក់ធ្វើដំណើរពីទីក្រុងក្វាងចូវមកកាន់ខេត្តព្រះសីហនុ","summary":"ជើងហោះហើរ Cambodia Airways ពីក្វាងចូវ បានមកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមានអ្នកដំណើរនិងភ្ញៀវទេសចរចិនប្រមាណ១១៤នាក់។ មន្ត្រីអាកាសចរណ៍និងមន្ត្រីខេត្តបានទទួលស្វាគមន៍ ខណៈកម្ពុជាប្រកាសលើកលែងទិដ្ឋាការចិនរយៈពេល៤ខែ។","body":"ជើងហោះហើរត្រង់ចេញពីទីក្រុងក្វាងចូវ ប្រទេសចិន បានធ្វើដំណើរចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា ដោយមានអ្នកដំណើរនិងភ្ញៀវទេសចរជាជនជាតិចិនចំនួនប្រមាណ ១១៤នាក់ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ។\nដំណើររបស់ភ្ញៀវទេសចរជាជនជាតិចិនមកកាន់ខេត្តព្រះសីហនុនាពេលនេះ មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅជាទីបំផុតពីឯកឧត្តម សរ មុន្នី រដ្ឋលេខាធិការអាកាសស៊ីវិល លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរខេត្ត រួមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។\nជាការកត់សម្គាល់ ការមកដល់របស់ភ្ញៀវទេសចរនិងអ្នកដំណើរជាជនជាតិចិន ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនរយៈពេល៤ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦៕\nអត្ថបទ៖ ង៉ែត ពិសាន្ត\nរូបភាព៖ ទាវ វិឆាត និង ឡាយ ចិន្តា","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12757","languageVersionId":"5434","visibilityVersion":"2","versionToken":"a1.kkS212NhmhNgJlPy65hTy7Johvh_l8KVYRKYay2wqz8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-17T11:43:55Z"}