{"asset":"news","key":"7875","locale":"km","id":"news:7875:km","entityId":"news:7875","canonicalUrl":"https://www.kps-tv.com/km/news/detail/7875","state":"ready","title":"គណៈប្រតិភូកងទ័ពជើងទឹកកម្ពុជា បំពេញទស្សនកិច្ចសិក្សាការងារហ្វឹកហ្វឺន និងបច្ចេកទេសកងទ័ពជើងទឹកវៀតណាម","summary":"គណៈប្រតិភូកងទ័ពជើងទឹកកម្ពុជាចំនួន១០រូប ដឹកនាំដោយឧត្តមនាវីឯក ជ័យ លាភី បានទស្សនកិច្ចសិក្សានៅវៀតណាមរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ដំណើរនេះផ្តោតលើការហ្វឹកហ្វឺន បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សកងទ័ពជើងទឹក។","body":"នៅប្រទេសវៀតណាមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមនាវីឯក ជ័យ លាភី មេបញ្ជាការរង កងទ័ពជើងទឹក បានដឹកនាំគណៈប្រតិភូចំនួន ១០ រូប បំពេញទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍អំពីការងារហ្វឹកហ្វឺនកងទ័ពជើងទឹក នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។\n\n ដំណើរទស្សនកិច្ចនេះ មានរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដោយគណៈប្រតិភូបានអញ្ជើញទៅទស្សនាវិទ្យាស្ថានកងទ័ពជើងទឹក និងមហាវិទ្យាល័យបច្ចេកទេសកងទ័ពជើងទឹកវៀតណាម ដើម្បីសិក្សាស្វែងយល់អំពីប្រព័ន្ធអប់រំ កម្មវិធីហ្វឹកហ្វឺន ការអភិវឌ្ឍធនធានមនុស្ស និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបណ្តុះបណ្តាលកងទ័ពជើងទឹក។\n\n ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព និងការផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកវៀតណាម សំដៅលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យការពារជាតិ៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12744","languageVersionId":"5395","visibilityVersion":"2","versionToken":"a1.60ctf65yO5IU6rmzgXcvaCNnt0-wrIcKoR_ZfvTGPeI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-18T09:26:36Z"}