# គណៈប្រតិភូកងទ័ពជើងទឹកកម្ពុជា បំពេញទស្សនកិច្ចសិក្សាការងារហ្វឹកហ្វឺន និងបច្ចេកទេសកងទ័ពជើងទឹកវៀតណាម

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7875>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12744","languageVersionId":"5395","visibilityVersion":"2","versionToken":"a1.60ctf65yO5IU6rmzgXcvaCNnt0-wrIcKoR_ZfvTGPeI"}

Original publication: 2026-07-18T09:26:36Z

គណៈប្រតិភូកងទ័ពជើងទឹកកម្ពុជាចំនួន១០រូប ដឹកនាំដោយឧត្តមនាវីឯក ជ័យ លាភី បានទស្សនកិច្ចសិក្សានៅវៀតណាមរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ដំណើរនេះផ្តោតលើការហ្វឹកហ្វឺន បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សកងទ័ពជើងទឹក។

នៅប្រទេសវៀតណាមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមនាវីឯក ជ័យ លាភី មេបញ្ជាការរង កងទ័ពជើងទឹក បានដឹកនាំគណៈប្រតិភូចំនួន ១០ រូប បំពេញទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍អំពីការងារហ្វឹកហ្វឺនកងទ័ពជើងទឹក នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

 ដំណើរទស្សនកិច្ចនេះ មានរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដោយគណៈប្រតិភូបានអញ្ជើញទៅទស្សនាវិទ្យាស្ថានកងទ័ពជើងទឹក និងមហាវិទ្យាល័យបច្ចេកទេសកងទ័ពជើងទឹកវៀតណាម ដើម្បីសិក្សាស្វែងយល់អំពីប្រព័ន្ធអប់រំ កម្មវិធីហ្វឹកហ្វឺន ការអភិវឌ្ឍធនធានមនុស្ស និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបណ្តុះបណ្តាលកងទ័ពជើងទឹក។

 ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព និងការផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកវៀតណាម សំដៅលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យការពារជាតិ៕

 ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


