{"asset":"news","key":"7880","locale":"km","id":"news:7880:km","entityId":"news:7880","canonicalUrl":"https://www.kps-tv.com/km/news/detail/7880","state":"ready","title":"ដំណឹងល្អ!!ក្រសួងការងារនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឥតគិតថ្លៃជូនអតីតពលករខ្មែរ","summary":"ក្រសួងការងារ និង HRCC គ្រោងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សហគ្រិនភាព និងផ្គូផ្គងការងារដោយឥតគិតថ្លៃដល់អតីតពលករខ្មែរ។ សេចក្តីជូនដំណឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អំពាវនាវឱ្យចុះឈ្មោះ ប៉ុន្តែមិនបញ្ជាក់កាលបរិច្ឆេទរៀនច្បាស់។","body":"ក្រសួងការងារសហការជាមួយមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) គ្រោងនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងសហគ្រិនភាព និងផ្គូផ្គងការងារដោយឥតគិតថ្លៃដល់អតីតពលករខ្មែរ ដើម្បីផ្តល់ឱកាសអភិវឌ្ឍជំនាញបន្ថែម និងប្រើប្រាស់បទពិសោធន៍ការងារពីក្រៅប្រទេស ស្របទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងចាប់ផ្តើមអាជីវកម្មដោយខ្លួនឯងប្រកបដោយជោគជ័យ។\n\n បើតាមសេចក្តីជូនដំណឹងចេញកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីរៈ បានអំពាវនាវដល់អតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេសមកចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងសហគ្រិនភាពដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) ដែលមានទីតាំងនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។\n\n នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ មិនមានការបញ្ជាក់លម្អិតអំពីកាលបរិច្ឆេទនៃការរៀនច្បាស់នោះទេ។ ប៉ុន្តែ ក្រសួង បានបញ្ជាក់ឱ្យអតីតពលករខ្មែរទាក់ទងចុះឈ្មោះចូលរៀនតាមរយៈទូរសព្ទលេខ +៨៥៥ ១២ ៦៤៦ ៥០០/+៨៥៥ ១០ ៦៤៦ ៥០០ នៅរៀងរាល់ម៉ោងធ្វើការ។ ចំណែក អតីតពលករខ្មែរដែលចង់ស្វែងរកការងារ សូមទំនាក់ទំនងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12740","languageVersionId":"5383","visibilityVersion":"2","versionToken":"a1.NsPXhoU59YsxfboRI3b7og91Ll7pU2u-SNDjbL1en2g"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-19T02:54:22Z"}