{"asset":"news","key":"7884","locale":"km","id":"news:7884:km","entityId":"news:7884","canonicalUrl":"https://www.kps-tv.com/km/news/detail/7884","state":"ready","title":"ជប៉ុនផ្ដល់ជំនួយ៣លានដុល្លារដល់កម្ពុជាក្នុងការលើកកម្ពស់សមត្ថភាពសន្តិសុខ","summary":"កម្ពុជានិងជប៉ុនបានចុះហត្ថលេខាលើគម្រោងជំនួយសន្តិសុខផ្លូវការ OSA នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងទឹកប្រាក់៥០០លានយ៉េន ប្រមាណ៣លានដុល្លារ។ គម្រោងនេះនឹងផ្ដល់ឧបករណ៍ទំនាក់ទំនងដល់កងទ័ពជើងគោក និងនាវាល្បាតដល់កងទ័ពជើងទឹកកម្ពុជា។","body":"ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា\nនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើគម្រោងជំនួយសន្តិសុខផ្លូវការ (OSA) ក្នុងទឹកប្រាក់ ៥០០លានយ៉េន (ប្រមាណ ៣លានដុល្លារអាម៉េរិក)។\nបើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា គម្រោងនេះ នឹងផ្តល់នូវឧបករណ៍បញ្ជូនសារ ទៅកាន់កងទ័ពជើងគោក និងនាវាល្បាត ទៅកាន់ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។\n\nឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រំពឹងថា គម្រោងនេះនឹងលើកកម្ពស់សមត្ថភាពសន្តិសុខ និងសមត្ថភាពរារាំងរបស់កម្ពុជា និងរួមចំណែកដល់សន្តិភាព និងស្ថិរភាព នៅក្នុងសហគមន៍អន្តរជាតិ៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12736","languageVersionId":"5371","visibilityVersion":"2","versionToken":"a1.xsbpeaSYLIjaeUhukRq86JBNLzue2one1N3AH3WY-oQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-19T06:25:33Z"}