# ជប៉ុនផ្ដល់ជំនួយ៣លានដុល្លារដល់កម្ពុជាក្នុងការលើកកម្ពស់សមត្ថភាពសន្តិសុខ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7884>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12736","languageVersionId":"5371","visibilityVersion":"2","versionToken":"a1.xsbpeaSYLIjaeUhukRq86JBNLzue2one1N3AH3WY-oQ"}

Original publication: 2026-07-19T06:25:33Z

កម្ពុជានិងជប៉ុនបានចុះហត្ថលេខាលើគម្រោងជំនួយសន្តិសុខផ្លូវការ OSA នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងទឹកប្រាក់៥០០លានយ៉េន ប្រមាណ៣លានដុល្លារ។ គម្រោងនេះនឹងផ្ដល់ឧបករណ៍ទំនាក់ទំនងដល់កងទ័ពជើងគោក និងនាវាល្បាតដល់កងទ័ពជើងទឹកកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើគម្រោងជំនួយសន្តិសុខផ្លូវការ (OSA) ក្នុងទឹកប្រាក់ ៥០០លានយ៉េន (ប្រមាណ ៣លានដុល្លារអាម៉េរិក)។
បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា គម្រោងនេះ នឹងផ្តល់នូវឧបករណ៍បញ្ជូនសារ ទៅកាន់កងទ័ពជើងគោក និងនាវាល្បាត ទៅកាន់ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រំពឹងថា គម្រោងនេះនឹងលើកកម្ពស់សមត្ថភាពសន្តិសុខ និងសមត្ថភាពរារាំងរបស់កម្ពុជា និងរួមចំណែកដល់សន្តិភាព និងស្ថិរភាព នៅក្នុងសហគមន៍អន្តរជាតិ៕

 ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


