{"asset":"news","key":"7886","locale":"km","id":"news:7886:km","entityId":"news:7886","canonicalUrl":"https://www.kps-tv.com/km/news/detail/7886","state":"ready","title":"ខេត្តសៀមរាប រៀបចំដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពសេវាសាធារណៈគំរូ ឆ្នាំ២០២៥ លើកកម្ពស់គុណភាពអប់រំ និងសុខាភិបាល","summary":"រដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីដង្ហែក្បួននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ អបអរសាទរអង្គភាពជ័យលាភីសេវាសាធារណៈគំរូឆ្នាំ២០២៥ ក្នុងវិស័យអប់រំនិងសុខាភិបាល ដើម្បីលើកទឹកចិត្តឱ្យបន្តពង្រឹងគុណភាព ប្រសិទ្ធភាព តម្លាភាព និងនវានុវត្តន៍ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។","body":"កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីដង្ហែក្បួនយ៉ាងអធិកអធម ដើម្បីអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ប្រចាំឆ្នាំ២០២៥ ដែលជាការបង្ហាញពីការទទួលស្គាល់ស្នាដៃ និងការខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ។\n\n ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី នៃគណៈអភិបាលខេត្ត អាជ្ញាធរស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានា មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។\n\n ការរៀបចំដង្ហែក្បួនអបអរសាទរនេះ មានគោលបំណងលើកទឹកចិត្ត និងផ្តល់កិត្តិយសដល់អង្គភាពដែលទទួលបានជ័យលាភី ព្រមទាំងជំរុញឱ្យអង្គភាពសាធារណៈទាំងអស់បន្តពង្រឹងគុណភាព ប្រសិទ្ធភាព តម្លាភាព និងនវានុវត្តន៍ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល។\n\n បរិយាកាសនៃពិធីបានប្រព្រឹត្តទៅយ៉ាងអធិកអធម ប្រកបដោយភាពសប្បាយរីករាយ និងមោទនភាព ដែលឆ្លុះបញ្ចាំងពីការរួមសហការរវាងអាជ្ញាធរ មន្ទីរជំនាញ និងប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈ និងការអភិវឌ្ឍខេត្តសៀមរាបឱ្យកាន់តែរីកចម្រើន៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12734","languageVersionId":"5365","visibilityVersion":"2","versionToken":"a1.V9rfGgJSV4Zb1PihUucdfuDFPWXl-f8Y_NBIKzFAGfs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-20T01:53:21Z"}