# ឯកឧត្តម អ៊ុក ឃ្នួច ចុះពិនិត្យផលប៉ះពាល់ស្រូវរដូវវស្សា និងជំរុញដំណោះស្រាយគ្រប់គ្រងធនធានទឹកនៅខេត្តបាត់ដំបង

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7888>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12732","languageVersionId":"5359","visibilityVersion":"2","versionToken":"a1.TOoCjMSouoWxv9QXzYiQF-ir7u6-MVWiJxbAEe-tzBE"}

Original publication: 2026-07-20T02:33:21Z

អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អ៊ុក ឃ្នួច បានដឹកនាំកិច្ចប្រជុំវាយតម្លៃផលប៉ះពាល់ស្រូវរដូវវស្សា និងចុះពិនិត្យប្រព័ន្ធធារាសាស្ត្រនិងស្ថានភាពទឹកអាងនៅខេត្តបាត់ដំបង ដើម្បីសម្របសម្រួលវិធានការគ្រប់គ្រងធនធានទឹក និងគាំទ្រប្រជាកសិករ។

ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃផលប៉ះពាល់លើដំណាំស្រូវរដូវវស្សា និងចុះពិនិត្យស្ថានភាពជាក់ស្តែងនៅក្នុងខេត្តបាត់ដំបង។

 ក្នុងឱកាសនោះ ឯកឧត្តមបានចុះពិនិត្យប្រព័ន្ធធារាសាស្ត្រក្នុងឃុំរូងជ្រៃ ស្រុកថ្មគោល ដើម្បីវាយតម្លៃស្ថានភាពការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម ព្រមទាំងបន្តចុះពិនិត្យស្ថានភាពទឹកបច្ចុប្បន្ននៅអាងភាស ស្ថិតក្នុងឃុំតាពូង ដោយផ្តោតលើការគ្រប់គ្រង និងត្រៀមវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះផលប៉ះពាល់ដែលអាចកើតមានលើដំណាំស្រូវរបស់ប្រជាកសិករ។

 កិច្ចប្រជុំ និងការចុះពិនិត្យនេះ មានការចូលរួមពីលោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាវាយតម្លៃស្ថានភាព និងសម្របសម្រួលដាក់ចេញនូវវិធានការគ្រប់គ្រងធនធានទឹក និងការគាំទ្រប្រជាកសិករ ឱ្យមានប្រសិទ្ធភាព សំដៅកាត់បន្ថយផលប៉ះពាល់លើការផលិតស្រូវរដូវវស្សា៕

 ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


