{"asset":"news","key":"7905","locale":"km","id":"news:7905:km","entityId":"news:7905","canonicalUrl":"https://www.kps-tv.com/km/news/detail/7905","state":"ready","title":"កម្ពុជាបន្តសហការជាមួយអាជ្ញាធរថៃ ស្វែងរកពលករខ្មែរបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនេសាទនៅសមុទ្រខេត្តត្រាត","summary":"មន្ត្រីកម្ពុជាប្រចាំប្រទេសថៃកំពុងសហការជាមួយអាជ្ញាធរថៃ ដើម្បីបន្តស្វែងរកពលករខ្មែរពីរនាក់ដែលបាត់ខ្លួន និងត្រូវបានគេជឿជាក់ថាបានបាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូកនេសាទនៅខេត្តត្រាត។ អ្នកជួយសង្គ្រោះបានរកឃើញជនរងគ្រោះ៣នាក់ក្នុងចំណោម៥នាក់លើទូក រួមមានខ្មែរ២នាក់ និងថៃម្នាក់។","body":"មន្ត្រីអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរថៃ ដើម្បីជួយសង្គ្រោះ និងបន្តស្វែងរកពលករខ្មែរដែលបានបាត់ខ្លួន ក្រោយហេតុការណ៍លិចទូកនេសាទនៅសមុទ្រ ក្នុងខេត្តត្រាត ប្រទេសថៃ។\n\nលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងនៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ថា ទូកនេសាទខាងលើបានចាកចេញទៅនេសាទកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ប៉ុន្តែបានបាត់ការទាក់ទងជាមួយម្ចាស់ទូក និងអាជ្ញាធរចាប់តាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។\n\nលោកបានបញ្ជាក់ថា មកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញជនរងគ្រោះចំនួន៣នាក់ ក្នុងចំណោមមនុស្ស៥នាក់ដែលស្ថិតនៅលើទូកនេសាទនោះ រួមមានពលរដ្ឋខ្មែរ២នាក់ និងជនជាតិថៃ១នាក់។\n\nក្នុងចំណោមសពពលរដ្ឋខ្មែរទាំង២នាក់ សពម្នាក់ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី ខណៈសពម្នាក់ទៀតកំពុងតម្កល់នៅមន្ទីរពេទ្យ ដើម្បីរង់ចាំសាច់ញាតិមកទទួល។\nលោក ស៊ុន មេសា បានបន្ថែមថា មន្ត្រីកម្ពុជាប្រចាំប្រទេសថៃ និងអាជ្ញាធរពាក់ព័ន្ធ កំពុងបន្តតាមដាន និងស្វែងរកពលករខ្មែរចំនួន២នាក់ទៀត ដែលគេជឿជាក់ថាបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះ។\n\nអ្នកនាំពាក្យក្រសួងការងារ បានសង្កត់ធ្ងន់ថា ការការពារសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេស គឺជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរនៃប្រទេសសាមី ដើម្បីជួយដោះស្រាយបញ្ហានានាដែលកើតមាន៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12716","languageVersionId":"5311","visibilityVersion":"2","versionToken":"a1.ZBlUb3nuo6x8N0E3bUZeiuhYfgI0CBn7WthJSPW11-U"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-21T03:57:49Z"}