{"asset":"news","key":"7912","locale":"km","id":"news:7912:km","entityId":"news:7912","canonicalUrl":"https://www.kps-tv.com/km/news/detail/7912","state":"ready","title":"(ព័ត៌មានបឋម) រថយន្តសង្ស័យដាច់ហ្វ្រាំងបុករះលើស្ពានព្រែកតាម៉ាក់ ស្លាប់ ៣នាក់ និងរបួសជាច្រើននាក់","summary":"ព័ត៌មានបឋមរាយការណ៍ថា គ្រោះថ្នាក់លើស្ពានព្រែកតាម៉ាក់ ត្រើយខាងកើត នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានបណ្ដាលឱ្យស្លាប់យ៉ាងហោចណាស់៣នាក់ និងរបួសជាច្រើននាក់។ រថយន្តត្រូវបានសង្ស័យដាច់ហ្វ្រាំង ខណៈមូលហេតុពិតកំពុងស៊ើបអង្កេត។","body":"(ព័ត៌មានបឋម) គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លើស្ពានព្រែកតាម៉ាក់ ត្រើយខាងកើត ដោយរថយន្តមួយគ្រឿងសង្ស័យថាបានដាច់ហ្វ្រាំង បណ្តាលឱ្យបុករះយានយន្ត និងអ្នកធ្វើដំណើរជាច្រើន។\n\n យោងតាមព័ត៌មានបឋមពីកន្លែងកើតហេតុ គ្រោះថ្នាក់នេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣នាក់ស្លាប់ និង មនុស្សជាច្រើននាក់ទៀតរងរបួស។ កម្លាំងសមត្ថកិច្ច និងក្រុមសង្គ្រោះបន្ទាន់បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងសម្រួលចរាចរណ៍នៅទីតាំងកើតហេតុ។\n មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ កំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការស៊ើបអង្កេត និងបញ្ជាក់បន្ថែម៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12710","languageVersionId":"5293","visibilityVersion":"2","versionToken":"a1.s0Z2nzfHK_-NgV8wwtYe-9bztL0UxfYmjqJB5UEj3Qc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-21T08:31:37Z"}