{"asset":"news","key":"7919","locale":"km","id":"news:7919:km","entityId":"news:7919","canonicalUrl":"https://www.kps-tv.com/km/news/detail/7919","state":"ready","title":"កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែឡុងបិច ចុះហត្ថលេខាលើលិខិតបង្ហាញពីគោលបំណង បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ","summary":"គណៈប្រតិភូកំពង់ផែស្វយ័តក្រុងព្រះសីហនុបានបំពេញទស្សនកិច្ចកំពង់ផែឡុងបិច សហរដ្ឋអាមេរិក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ និងចុះហត្ថលេខាលើលិខិតបង្ហាញពីគោលបំណងបង្កើតភាពជាដៃគូ ដើម្បីពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ សមត្ថភាព និងវិស័យដឹកជញ្ជូននិងភស្តុភារ។","body":"គណៈប្រតិភូក្រុមប្រឹក្សាភិបាលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅកំពង់ផែឡុងបិច សហរដ្ឋអាមេរិក។\n\n ក្នុងឱកាសនោះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយ បណ្ឌិត Noel Hacegaba នាយកប្រតិបត្តិកំពង់ផែឡុងបិច និងបានចុះហត្ថលេខាលើ «លិខិតបង្ហាញពីគោលបំណង (Letter of Intent) ស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូរវាងកំពង់ផែឡុងបិច និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ»។\n\n ការចុះហត្ថលេខាលើលិខិតបង្ហាញពីគោលបំណងនេះ គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកំពង់ផែទាំងពីរ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ ការអភិវឌ្ឍសមត្ថភាព ការចែករំលែកចំណេះដឹង និងការពង្រឹងវិស័យដឹកជញ្ជូន និងភស្តុភារឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកួតប្រជែងនៅលើឆាកអន្តរជាតិ៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12706","languageVersionId":"5281","visibilityVersion":"2","versionToken":"a1.dClgn69u_Y2sB8tfliOGkpFVsXuK9D24CY4AlBsmQcc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-22T01:18:12Z"}