{"asset":"news","key":"7922","locale":"km","id":"news:7922:km","entityId":"news:7922","canonicalUrl":"https://www.kps-tv.com/km/news/detail/7922","state":"ready","title":"ហានិភ័យ! ប្រទះឃើញគ្រាប់បែ/កមិនទាន់ផ្ទុះ២០គ្រាប់ នៅស្រុកថ្មគោល ពលរដ្ឋរាយការណ៍ភ្លាម មន្រ្តីជំនាញយកទៅកម្ទេចចោល ","summary":"យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ពលរដ្ឋប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ២០គ្រាប់ នៅស្រុកថ្មគោល ខេត្តបាត់ដំបង វេលាម៉ោង១៤:៣០ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ហើយបានរាយការណ៍ឱ្យមន្ត្រីជំនាញយកទៅកម្ទេច។ នគរបាលអំពាវនាវកុំប៉ះពាល់វត្ថុសង្ស័យ និងរាយការណ៍ភ្លាម។","body":"(បាត់ដំបង)៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០នាទី ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន២០គ្រាប់ នៅចំណុចស្រះទឹកវាលស្រែ ក្រុមទី៩ ភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ភ្លាមនោះក៏បានរាយការណ៍ជូនសមត្ថកិច្ច និងមន្រ្តីជំនាញមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) យកទៅកម្ទេចចោលតាមបច្ចេកទេស។នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។ \n\n គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន២០គ្រាប់នោះរួមាន៖ មីន POHZ2 (60mm) ចំនួន ០៩គ្រាប់, មីន Type 69 (60mm)ចំនួន ០៦គ្រាប់, មីន MBV78A1 (60mm) ចំនួន ០៤គ្រាប់ និងគ្រាប់មូល F1 (55mm) ចំនួន ០១គ្រាប់។\n\n ក្នុងឱកាសនោះ នគរបាលស្រុកថ្មគោល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬសំណល់ជាតិផ្ទុះផ្សេងៗ។ ប្រសិនបើប្រទះឃើញ សូមកុំប៉ះពាល់ឱ្យសោះ ហើយត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជៀសវាងការកើតមានគ្រោះថ្នាក់ជាយថាហេតុ៕\n\n ដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12703","languageVersionId":"5272","visibilityVersion":"2","versionToken":"a1.hfBzosR4vUDtWGjCONNvWKeRcEf7u8gNQAnZwBPTykU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-22T02:53:16Z"}