{"asset":"news","key":"7931","locale":"km","id":"news:7931:km","entityId":"news:7931","canonicalUrl":"https://www.kps-tv.com/km/news/detail/7931","state":"ready","title":"ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន នៅទីក្រុងម៉ានីល","summary":"ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន នៅទីក្រុងម៉ានីល។ កិច្ចប្រជុំមានរដ្ឋមន្ត្រីការបរទេសអាស៊ាន អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីការបរទេសចិន Wang Yi ចូលរួម។","body":"ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦បានឲ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ដែលរៀបចំឡើងនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។\n\n កិច្ចប្រជុំដ៏សំខាន់នេះ មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន និងឯកឧត្តម Wang Yi រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។\n\n កិច្ចប្រជុំអាស៊ាន-ចិន គឺជាវេទិកាសំខាន់មួយសម្រាប់ការផ្លាស់ប្តូរទស្សនៈ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងចិន ព្រមទាំងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានា និងបញ្ហាតំបន់ ព្រមទាំងអន្តរជាតិដែលជាចំណាប់អារម្មណ៍រួម៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12694","languageVersionId":"5245","visibilityVersion":"2","versionToken":"a1.XzVNhdDE7nRQpoE9-B1fVSnaVOiuSYYX7indxrgc3LE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-22T08:38:43Z"}