{"asset":"news","key":"7936","locale":"km","id":"news:7936:km","entityId":"news:7936","canonicalUrl":"https://www.kps-tv.com/km/news/detail/7936","state":"ready","title":"វេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារហ្វីលីពីន","summary":"រដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា បានដឹកនាំគណៈប្រតិភូចូលរួមវេទិកាផ្គូផ្គងធុរកិច្ចកម្ពុជា-ហ្វីលីពីន ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ តាមអត្ថបទ មានក្រុមហ៊ុនប្រមាណ៦៣ចូលរួម ផ្តោតលើអង្ករ បសុសត្វ ស្វាយចន្ទី និងជីកសិកម្ម។","body":"(ហ្វីលីពីន)៖ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូក្រសួង និងវិស័យឯកជនកម្ពុជា ចូលរួមក្នុង «វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា និងហ្វីលីពីន ក្នុងវិស័យកសិកម្ម» សំដៅតភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនទាំងពីរឱ្យកាន់តែជិតស្និទ្ធចំគោលដៅទីផ្សារ និងតម្រូវការជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ។ \n\n វេទិកានេះ មានការចូលរួមពីក្រុមហ៊ុនឯកជនកម្ពុជា និងហ្វីលីពីនសរុបប្រមាណ ៦៣ក្រុមហ៊ុន ដែលផ្តោតលើផលិតផលកសិកម្មរួមមាន៖ អង្ករ ផលិតផលបសុសត្វ គ្រាប់ស្វាយចន្ទី និងជីកសិកម្ម។ ការតភ្ជាប់នេះនឹងអនុញ្ញាតឱ្យកម្ពុជាបង្កើនទំហំទីផ្សារនាំចេញកសិផលទៅកាន់ទីផ្សារហ្វីលីពីនឱ្យបានកាន់តែច្រើន ក៏ដូចជារុញច្រានទំហំកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់ធំ ជាពិសេសការបង្ហាញពីសក្តានុពលរបស់កម្ពុជាចូលរួមធានាសន្តិសុខស្បៀងជូនប្រទេសក្នុងតំបន់អាស៊ានផងដែរ៕\n\n ដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12684","languageVersionId":"5215","visibilityVersion":"2","versionToken":"a1.UbX19o14liGufsFIuJyMFq_77WtsQ0-SkI6KL5Dz3QQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-22T09:35:29Z"}