{"asset":"news","key":"7942","locale":"km","id":"news:7942:km","entityId":"news:7942","canonicalUrl":"https://www.kps-tv.com/km/news/detail/7942","state":"ready","title":"កម្ពុជាបើកប្រវត្តិសាស្ត្រថ្មី! សំបុកត្រចៀកកាំខ្មែរទទួលបានការអនុញ្ញាតនាំចេញទៅកាន់ទីផ្សារចិនជាលើកដំបូង","summary":"តាមអត្ថបទ អគ្គរដ្ឋបាលគយចិនបានអនុញ្ញាតឱ្យ BEST LIFE PRODUCT Co., Ltd. នាំចេញសំបុកត្រចៀកកាំកម្ពុជាទៅចិន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ អត្ថបទចាត់ទុកការអនុញ្ញាតនេះជាជំហានដំបូងសម្រាប់ចូលទីផ្សារចិន និងរំពឹងជួយអ្នកផលិត។","body":"កម្ពុជាបានសម្រេចជោគជ័យដ៏សំខាន់មួយក្នុងវិស័យកសិកម្ម និងការនាំចេញ ខណៈផលិតផល សំបុកត្រចៀកកាំកម្ពុជា ទទួលបានការអនុញ្ញាតជាផ្លូវការឱ្យនាំចេញទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិនជាលើកដំបូង។\n កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានអនុម័តជាផ្លូវការឱ្យក្រុមហ៊ុន BEST LIFE PRODUCT Co., Ltd. មានសិទ្ធិនាំចេញផលិតផលសំបុកត្រចៀកកាំរបស់កម្ពុជាទៅកាន់ទីផ្សារចិន។\n\n ការអនុញ្ញាតនេះ គឺជាជំហានប្រវត្តិសាស្ត្រមួយសម្រាប់វិស័យចិញ្ចឹមត្រចៀកកាំនៅកម្ពុជា និងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គរដ្ឋបាលគយចិន (GACC) វិស័យឯកជន ព្រមទាំងបងប្អូនអាជីវករ និងអ្នកចិញ្ចឹមត្រចៀកកាំ ដែលបានរួមគ្នាអភិវឌ្ឍគុណភាពផលិតកម្ម លើកកម្ពស់ស្តង់ដារអនាម័យ និងសុវត្ថិភាពម្ហូបអាហារ រហូតទទួលបានការទទួលស្គាល់តាមស្តង់ដារអន្តរជាតិ។\n\n សមិទ្ធផលនេះ មិនត្រឹមតែបើកទ្វារទីផ្សារដ៏ធំរបស់ប្រទេសចិនសម្រាប់ផលិតផលសំបុកត្រចៀកកាំកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនតម្លៃផលិតផល បង្កើតឱកាសទីផ្សារថ្មី លើកកម្ពស់ប្រាក់ចំណូលរបស់អ្នកផលិត និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការពង្រីកការនាំចេញផលិតផលកសិកម្មដែលមានគុណភាពខ្ពស់៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12692","languageVersionId":"5239","visibilityVersion":"2","versionToken":"a1.AgLWKRa1MJz5tiJV7TWI413zKGlOu2ySVW7FYwaK7Wc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-23T01:24:05Z"}