# កម្ពុជាបើកប្រវត្តិសាស្ត្រថ្មី! សំបុកត្រចៀកកាំខ្មែរទទួលបានការអនុញ្ញាតនាំចេញទៅកាន់ទីផ្សារចិនជាលើកដំបូង

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7942>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12692","languageVersionId":"5239","visibilityVersion":"2","versionToken":"a1.AgLWKRa1MJz5tiJV7TWI413zKGlOu2ySVW7FYwaK7Wc"}

Original publication: 2026-07-23T01:24:05Z

តាមអត្ថបទ អគ្គរដ្ឋបាលគយចិនបានអនុញ្ញាតឱ្យ BEST LIFE PRODUCT Co., Ltd. នាំចេញសំបុកត្រចៀកកាំកម្ពុជាទៅចិន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ អត្ថបទចាត់ទុកការអនុញ្ញាតនេះជាជំហានដំបូងសម្រាប់ចូលទីផ្សារចិន និងរំពឹងជួយអ្នកផលិត។

កម្ពុជាបានសម្រេចជោគជ័យដ៏សំខាន់មួយក្នុងវិស័យកសិកម្ម និងការនាំចេញ ខណៈផលិតផល សំបុកត្រចៀកកាំកម្ពុជា ទទួលបានការអនុញ្ញាតជាផ្លូវការឱ្យនាំចេញទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិនជាលើកដំបូង។
 កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានអនុម័តជាផ្លូវការឱ្យក្រុមហ៊ុន BEST LIFE PRODUCT Co., Ltd. មានសិទ្ធិនាំចេញផលិតផលសំបុកត្រចៀកកាំរបស់កម្ពុជាទៅកាន់ទីផ្សារចិន។

 ការអនុញ្ញាតនេះ គឺជាជំហានប្រវត្តិសាស្ត្រមួយសម្រាប់វិស័យចិញ្ចឹមត្រចៀកកាំនៅកម្ពុជា និងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គរដ្ឋបាលគយចិន (GACC) វិស័យឯកជន ព្រមទាំងបងប្អូនអាជីវករ និងអ្នកចិញ្ចឹមត្រចៀកកាំ ដែលបានរួមគ្នាអភិវឌ្ឍគុណភាពផលិតកម្ម លើកកម្ពស់ស្តង់ដារអនាម័យ និងសុវត្ថិភាពម្ហូបអាហារ រហូតទទួលបានការទទួលស្គាល់តាមស្តង់ដារអន្តរជាតិ។

 សមិទ្ធផលនេះ មិនត្រឹមតែបើកទ្វារទីផ្សារដ៏ធំរបស់ប្រទេសចិនសម្រាប់ផលិតផលសំបុកត្រចៀកកាំកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនតម្លៃផលិតផល បង្កើតឱកាសទីផ្សារថ្មី លើកកម្ពស់ប្រាក់ចំណូលរបស់អ្នកផលិត និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការពង្រីកការនាំចេញផលិតផលកសិកម្មដែលមានគុណភាពខ្ពស់៕

 ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


