{"asset":"news","key":"7943","locale":"km","id":"news:7943:km","entityId":"news:7943","canonicalUrl":"https://www.kps-tv.com/km/news/detail/7943","state":"ready","title":"ខេត្តព្រះសីហនុបន្តក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញ! ជាង២ឆ្នាំ ទាក់ទាញទុនវិនិយោគប្រមាណ ៨,៤ ប៊ីលានដុល្លារ និងបង្កើតការងារជាង ៦ម៉ឺនកន្លែង","summary":"ពីឆ្នាំ២០២៤ដល់ត្រីមាសទី២ឆ្នាំ២០២៦ ខេត្តព្រះសីហនុបានអនុម័ត និងសម្របសម្រួលគម្រោង៤៩១ ដែលមានទុនវិនិយោគប៉ាន់ស្មានប្រមាណ៨,៤ប៊ីលានដុល្លារ និងរំពឹងបង្កើតការងារជាង៦ម៉ឺន។ កិច្ចប្រជុំថ្ងៃទី២២ ខែកក្កដាបានអនុម័តគម្រោងថ្មី១០ ទុនប្រមាណ៧២លានដុល្លារ។","body":"ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុកំពុងបន្តបង្ហាញសក្តានុពលខ្លាំងក្នុងការទាក់ទាញវិនិយោគ ដោយក្នុងរយៈពេលជាង ២ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤ ដល់ត្រីមាសទី២ ឆ្នាំ២០២៦ បានទាក់ទាញទុនវិនិយោគប៉ាន់ស្មានប្រមាណ ៨,៤ ប៊ីលានដុល្លារអាម៉េរិក តាមរយៈការអនុម័ត និងសម្របសម្រួលគម្រោងវិនិយោគសរុប ៤៩១គម្រោង ដែលរំពឹងថានឹងបង្កើតឱកាសការងារជាង ៦ម៉ឺនកន្លែង សម្រាប់ប្រជាពលរដ្ឋ។\n\nក្នុងចំណោមគម្រោងទាំង ៤៩១ នេះ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ២១៦គម្រោង ខណៈគម្រោងថ្មី និងគម្រោងមិនពាក់ព័ន្ធអគារជាប់គាំងមាន ២៣៥គម្រោង។ បន្ថែមពីនេះ មានគម្រោងពង្រីកអាជីវកម្មចំនួន ២៥គម្រោង និងគម្រោងដែលកំពុងដំណើរការមានស្រាប់ចំនួន ១៥គម្រោង ដែលបន្តទទួលបានការគាំទ្រ។\n\nថ្លែងក្នុងកិច្ចប្រជុំអនុម័តគម្រោងវិនិយោគថ្មីចំនួន ១០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៧២លានដុល្លារអាម៉េរិក កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជម្រុញការវិនិយោគខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមការងារបានបន្តផ្តល់ការលើកទឹកចិត្ត និងសម្រួលនីតិវិធីវិនិយោគយ៉ាងសកម្ម ដើម្បីជំរុញបរិយាកាសវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ។\n\nលទ្ធផលនេះបានឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្តរបស់វិនិយោគិនលើសក្តានុពលរបស់ខេត្តព្រះសីហនុ ដែលកំពុងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងភស្តុភារដ៏សំខាន់របស់កម្ពុជា៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12691","languageVersionId":"5236","visibilityVersion":"2","versionToken":"a1.WNpIElvQTRRdZ7sEOuX7rDnbZSS9xuhqkSPHAGBgsIg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-23T01:49:22Z"}