{"asset":"news","key":"7946","locale":"km","id":"news:7946:km","entityId":"news:7946","canonicalUrl":"https://www.kps-tv.com/km/news/detail/7946","state":"ready","title":"ជំហានថ្មីនៃឧស្សាហកម្មយានយន្តកម្ពុជា! KNN Group បើកការដ្ឋានរោងចក្រតម្លើងរថយន្ត JETOUR តម្លៃ ២៨លានដុល្លារ ","summary":"KNN Group គ្រោងបើកការដ្ឋានរោងចក្រតម្លើងរថយន្ត JETOUR នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លើដី១០ហិកតា ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ គម្រោងមានទុនវិនិយោគ២៨លានដុល្លារ និងរំពឹងបង្កើតការងារ ព្រមទាំងបណ្ដុះបណ្ដាលជំនាញយានយន្ត។","body":"ក្រុមហ៊ុន KNN Group ដែលជាអ្នកនាំចូល និងចែកចាយផ្លូវការរថយន្ត JETOUR នៅកម្ពុជា គ្រោងរៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់រោងចក្រតម្លើងរថយន្តកម្រិតខ្ពស់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ដែលជាជំហានថ្មីមួយក្នុងការពង្រីកវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា។\n\n គម្រោងនេះមានទុនវិនិយោគសរុប ២៨លានដុល្លារអាមេរិក និងសាងសង់លើផ្ទៃដី ១០ហិកតា ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាតំបន់មានសក្តានុពលសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។\n\n ការវិនិយោគលើរោងចក្រតម្លើងរថយន្ត JETOUR នេះ មិនត្រឹមតែជាការពង្រីកអាជីវកម្មរបស់ KNN Group ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនលើបរិយាកាសវិនិយោគ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាផងដែរ។\n\n រោងចក្រនេះនឹងប្រើប្រាស់បច្ចេកវិទ្យាតម្លើងរថយន្តទំនើបតាមស្តង់ដារអន្តរជាតិ ដើម្បីធានាគុណភាពផលិតផល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្មយានយន្តក្នុងស្រុក ស្របតាមនិន្នាការអភិវឌ្ឍឧស្សាហកម្មរបស់តំបន់។\n\n បន្ថែមពីនេះ គម្រោងនេះត្រូវបានរំពឹងថានឹងបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាជួយអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសយានយន្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលអនាគត។\n\n KNN Group ជឿជាក់ថា រោងចក្រតម្លើងរថយន្ត JETOUR នឹងក្លាយជាសមិទ្ធផលដ៏សំខាន់មួយក្នុងការលើកកម្ពស់វិស័យផលិតកម្មរបស់កម្ពុជា ព្រមទាំងជួយទាក់ទាញវិនិយោគិនអន្តរជាតិបន្ថែម និងរួមចំណែកប្រែក្លាយកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលតម្លើងរថយន្តដ៏មានសក្តានុពលនៅក្នុងតំបន់៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12689","languageVersionId":"5230","visibilityVersion":"2","versionToken":"a1._nHpesIHEatepViZjcY0OknQZXDEQbCH8_s79_trQ0g"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-23T03:50:52Z"}