{"asset":"news","key":"7948","locale":"km","id":"news:7948:km","entityId":"news:7948","canonicalUrl":"https://www.kps-tv.com/km/news/detail/7948","state":"ready","title":"«ទំនើងមួយគ្រា សោកស្តាយមួយជីវិត» កម្លាំងអាវុធហត្ថស្រុកជីក្រែង ចាត់វិធានការក្តៅចំពោះក្មេងដោយគ្មានការលើកលែង","summary":"តាមសេចក្ដីរាយការណ៍ អាវុធហត្ថស្រុកជីក្រែងបានចាត់វិធានការលើយុវជន៨នាក់ និងរក្សាម៉ូតូ៣គ្រឿងជាបណ្តោះអាសន្ន ក្រោយសកម្មភាពបង្ហោះម៉ូតូ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ នីតិវិធីបន្តអាស្រ័យលើការរកឃើញបទល្មើសពាក់ព័ន្ធ។","body":"កម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើក្រុមក្មេងទំនើងចំនួន ៨នាក់ និងដកហូតម៉ូតូចំនួន ៣គ្រឿង បន្ទាប់ពីពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូ បង្កការរំខានដល់អ្នកធ្វើដំណើរ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។\n\nប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រោយពីកម្លាំងអាវុធហត្ថទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ស្នើសុំឱ្យអន្តរាគមន៍លើសកម្មភាពក្មេងទំនើង។ ក្រុមនេះត្រូវបានឃាត់ខ្លួននៅចំណុច ទួលព្នៅ ស្ថិតក្នុងភូមិកំពង់ក្ដី១ ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។\n\nជាវិធានការរដ្ឋបាល ម៉ូតូទាំង ៣គ្រឿង ត្រូវបានដកហូត និងរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង ខណៈយុវជនទាំង ៨នាក់ ត្រូវបាននាំខ្លួនទៅអប់រំ និងចាត់វិធានការតាមនីតិវិធីជាធរមាន ប្រសិនបើរកឃើញថាមានបទល្មើសពាក់ព័ន្ធ។\n\nអាវុធហត្ថស្រុកជីក្រែង បានអំពាវនាវដល់យុវជនទាំងអស់ឱ្យបញ្ឈប់សកម្មភាពទំនើងគ្រប់រូបភាព ព្រោះមិនត្រឹមតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់អនាគតខ្លួនឯង ការសិក្សា កិត្តិយសគ្រួសារ និងអាចប្រឈមមុខនឹងការផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12673","languageVersionId":"5182","visibilityVersion":"2","versionToken":"a1.OEEBkOVunOAc-JjSI-vEKkd_cCwPz2I39uf1va_tPZ4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-23T04:16:02Z"}