{"asset":"news","key":"7953","locale":"km","id":"news:7953:km","entityId":"news:7953","canonicalUrl":"https://www.kps-tv.com/km/news/detail/7953","state":"ready","title":"ខេត្តព្រះសីហនុ ជំរុញដំណោះស្រាយគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុងកិច្ចប្រជុំត្រីមាសគម្រោងជាតិ","summary":"មន្ត្រីខេត្តព្រះសីហនុបានចូលរួមកិច្ចប្រជុំគម្រោងគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ និងស្នើវិធានការនិងគម្រោងអាទិភាពសម្រាប់កាត់បន្ថយសំរាម និងកែលម្អការប្រមូល ដឹកជញ្ជូន និងគ្រប់គ្រងសំណល់។","body":"លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត រួមជាមួយលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំត្រីមាស នៃ«គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា» ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ។\n\n កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានគ្រប់គ្រងគម្រោង ដោយមានការចូលរួមពីអភិបាលរងខេត្តគោលដៅទាំង៥ អភិបាលក្រុង-ស្រុក ព្រមទាំងតំណាងធនាគារពិភពលោក និងក្រុមហ៊ុន Dohwa តាមប្រព័ន្ធអនឡាញ សរុបប្រមាណ ៥០នាក់។\n\n កិច្ចប្រជុំមានគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រចាំត្រីមាស និងបង្ហាញលទ្ធផលការសិក្សាដែលរៀបចំដោយក្រុមហ៊ុន Crisil ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសំរាម និងសំណល់រឹងនៅកម្ពុជា។\n\n ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ បានលើកឡើងពីស្ថានភាពជាក់ស្តែង និងបញ្ហាប្រឈមដែលបណ្ដាលឱ្យបរិមាណសំរាមក្នុងក្រុងព្រះសីហនុបន្តកើនឡើង ស្របពេលដែលខេត្តកំពុងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងនគរូបនីយកម្ម។ លោកក៏បានស្នើនូវវិធានការ និងគម្រោងអាទិភាពមួយចំនួនរបស់រដ្ឋបាលខេត្ត ដើម្បីកាត់បន្ថយបរិមាណសំរាមនៅតំបន់ទីប្រជុំជន និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រមូល ដឹកជញ្ជូន និងគ្រប់គ្រងសំណល់ប្រកបដោយចីរភាព។\n\n សូមបញ្ជាក់ថា «គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ គម្រោងនេះមានគោលដៅគាំទ្រ និងបំពេញបន្ថែមដល់ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១–២០៣០) ដោយផ្តោតលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងនៅថ្នាក់មូលដ្ឋាន លើកកម្ពស់គុណភាពសេវាសាធារណៈ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12668","languageVersionId":"5167","visibilityVersion":"2","versionToken":"a1.r_2cW3vzdSWYM_x9bwtq_XR0KsuW2m9pNXzmchiqNWo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-23T08:23:28Z"}