{"asset":"news","key":"7956","locale":"km","id":"news:7956:km","entityId":"news:7956","canonicalUrl":"https://www.kps-tv.com/km/news/detail/7956","state":"ready","title":"ភ្ជាប់និស្ស័យកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ លើកំពូលភ្នំបូកគោ បន្សល់ទុកជាមរតកព្រះពុទ្ធសាសនា","summary":"ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រនៅលើកំពូលភ្នំបូកគោកំពុងសាងសង់។ សេចក្ដីអំពាវនាវអញ្ជើញពុទ្ធបរិស័ទនិងសប្បុរសជនបរិច្ចាគ ៦០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ឬចូលរួមតាមសទ្ធាដោយមិនកំណត់ចំនួន ព្រមទាំងផ្ដល់លេខទូរស័ព្ទទំនាក់ទំនងនិងទទួលបច្ច័យ។","body":"ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ ដែលកំពុងសាងសង់នៅលើកំពូលភ្នំបូកគោ កំពុងបន្តដំណើរការយ៉ាងសកម្ម និងបានលេចចេញជារូបរាងជាបណ្តើរៗ ដែលនឹងក្លាយជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ព្រះពុទ្ធសាសនា និងជានិមិត្តរូបនៃសេចក្តីជ្រះថ្លារបស់ពុទ្ធបរិស័ទ។\n\nសូមអញ្ជើញពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់ រួមគ្នា ភ្ជាប់និស្ស័យក្នុងការកសាងព្រះពុទ្ធប្បដិមា តាមរយៈការចូលរួមបរិច្ចាគជា ១ ម៉ែត្រការ៉េ ក្នុងតម្លៃ ៦០០ ដុល្លារអាមេរិក ឬអាចចូលរួមបច្ច័យតាមកម្លាំងសទ្ធាជ្រះថ្លារបស់ខ្លួន ដោយមិនកំណត់ចំនួន។\n\nរាល់ការចូលរួមរបស់លោកអ្នក គឺជាចំណែកដ៏មានតម្លៃក្នុងការកសាងសមិទ្ធផលព្រះពុទ្ធសាសនាដ៏ធំមួយ សម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។\nសូមអនុមោទនាបុណ្យជាមួយពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់ ដែលបាន និងកំពុងរួមចំណែកក្នុងការកសាងព្រះពុទ្ធប្បដិមាដ៏មហាសាលនេះ។ សូមទទួលបាននូវសេចក្តីសុខ សុខភាពល្អ សិរីមង្គល និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕\nទំនាក់ទំនងទូរស័ព្ទ៖ 031 7777 108 | 014 777 108 | 015 777 108\nទូរស័ព្ទទទួលបច័្ចយ៖ 085 430 999\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12679","languageVersionId":"5200","visibilityVersion":"2","versionToken":"a1.i0QucAqvr2pwfiySCT5zMUvXsPGU8IT6_QxiwoanfIw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-23T08:59:27Z"}