{"asset":"news","key":"7957","locale":"km","id":"news:7957:km","entityId":"news:7957","canonicalUrl":"https://www.kps-tv.com/km/news/detail/7957","state":"ready","title":"កម្ពុជា-អាមេរិក ពិភាក្សា និងផ្លាស់ប្តូរយោបល់ បន្តពង្រឹងកិច្ចសហការយោធាទ្វេភាគីលើវិស័យសំខាន់ៗមួយចំនួន!","summary":"យោងតាមក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិកម្ពុជា–អាមេរិកលើកទី៤ នៅវ៉ាស៊ីនតោន ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ ភាគីទាំងពីរពិភាក្សាអំពីសមយុទ្ធរួម ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាល។","body":"(ភ្នំពេញ)៖ កម្ពុជា-អាមេរិក បានបើកកិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីលើវិស័យសំខាន់ៗ មានដូចជា៖ ការធ្វើសមយុទ្ធ ការអភិវឌ្ឍធនធានមនុស្ស បណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។\nនេះបើយោងតាមក្រសួងការពារជាតិ។  \n\nកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា–សហរដ្ឋអាមេរិក លើកទី៤ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។\n\nក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ ត្រូវបានទទួលស្វាគមន៍ដោយ លោកជំទាវ Lori D. Abele ឧបការីរងរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិកស្តីទី និងសហការី នៅមន្ទីរបញ្ចកោណសហរដ្ឋអាមេរិក។\n\nក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅវិញទៅមកលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីកម្ពុជា–សហរដ្ឋអាមេរិក លើវិស័យសំខាន់ៗមួយចំនួនរួមមាន ការធ្វើសមយុទ្ធរួមគ្នា ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ \n\nជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនបន្ថែមអំពីបច្ចុប្បន្នភាព នៃស្ថានភាពព្រំដែនកម្ពុជា-ថៃផងដែរ ព្រមទាំងថ្លែងនូវការអរគុណយ៉ាងខ្លាំងចំពោះការគាំទ្រ និងចូលរួមកន្លងមករបស់សហរដ្ឋអាមេរិកលើបញ្ហាព្រំដែនវាងកម្ពុជា-ថៃ៕\n\nដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12678","languageVersionId":"5197","visibilityVersion":"2","versionToken":"a1.3ENpcYfzIkRa5Z5dwMRYWfNZiJBHSjVHh86dt2GHm2w"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-23T09:10:30Z"}