# កម្ពុជា-អាមេរិក ពិភាក្សា និងផ្លាស់ប្តូរយោបល់ បន្តពង្រឹងកិច្ចសហការយោធាទ្វេភាគីលើវិស័យសំខាន់ៗមួយចំនួន!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7957>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12678","languageVersionId":"5197","visibilityVersion":"2","versionToken":"a1.3ENpcYfzIkRa5Z5dwMRYWfNZiJBHSjVHh86dt2GHm2w"}

Original publication: 2026-07-23T09:10:30Z

យោងតាមក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិកម្ពុជា–អាមេរិកលើកទី៤ នៅវ៉ាស៊ីនតោន ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ ភាគីទាំងពីរពិភាក្សាអំពីសមយុទ្ធរួម ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាល។

(ភ្នំពេញ)៖ កម្ពុជា-អាមេរិក បានបើកកិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីលើវិស័យសំខាន់ៗ មានដូចជា៖ ការធ្វើសមយុទ្ធ ការអភិវឌ្ឍធនធានមនុស្ស បណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។
នេះបើយោងតាមក្រសួងការពារជាតិ។  

កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា–សហរដ្ឋអាមេរិក លើកទី៤ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ ត្រូវបានទទួលស្វាគមន៍ដោយ លោកជំទាវ Lori D. Abele ឧបការីរងរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិកស្តីទី និងសហការី នៅមន្ទីរបញ្ចកោណសហរដ្ឋអាមេរិក។

ក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅវិញទៅមកលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីកម្ពុជា–សហរដ្ឋអាមេរិក លើវិស័យសំខាន់ៗមួយចំនួនរួមមាន ការធ្វើសមយុទ្ធរួមគ្នា ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ 

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនបន្ថែមអំពីបច្ចុប្បន្នភាព នៃស្ថានភាពព្រំដែនកម្ពុជា-ថៃផងដែរ ព្រមទាំងថ្លែងនូវការអរគុណយ៉ាងខ្លាំងចំពោះការគាំទ្រ និងចូលរួមកន្លងមករបស់សហរដ្ឋអាមេរិកលើបញ្ហាព្រំដែនវាងកម្ពុជា-ថៃ៕

ដោយ៖ ធី លីថូ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


