{"asset":"news","key":"7962","locale":"km","id":"news:7962:km","entityId":"news:7962","canonicalUrl":"https://www.kps-tv.com/km/news/detail/7962","state":"ready","title":"​អាជ្ញាធរជាតិអប្សរាសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដាំកូនឈើ៧០០ដើម នៅតំបន់អង្គរ ដើម្បីស្តារគម្របព្រៃឈើ!    ","summary":"អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធបានដាំកូនឈើ៧០០ដើមលើទីតាំង២កន្លែង ខាងត្បូងភ្នំបូក ក្នុងក្រុងរុនតាឯកតេជោសែន ដើម្បីស្តារគម្របព្រៃឈើតំបន់អង្គរ។ ពិធីនេះមានមន្ត្រី កងកម្លាំង គ្រូ និងសិស្សចូលរួមប្រមាណ២៤០នាក់។","body":"កាលពីម្សិលមិញ អាជ្ញាធរជាតិអប្សរាសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដាំកូនឈើចំនួន៧០០ដើម នៅខាងត្បូងភ្នំបូក ក្នុងភូមិសាស្ត្រភូមិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន លើទីតាំងចំនួន២កន្លែង ដើម្បីស្តារគម្របព្រៃឈើក្នុងតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរ ដែលទទួលរងការកាប់ទន្ទ្រានដោយជនខិលខូចកន្លងមក។\n\nពិធីនេះដឹកនាំដោយ លោក ឡី គឹមស៊ី អនុប្រធាននាយកដ្ឋាន សណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា លោក អ៊ូ ពុធសាវន ប្រធានក្រុមប្រឹក្សាក្រុងរុនតាឯកតេជោសែន លោក ម៉ៅ ឧស្សាហ៍ អភិបាលរង នៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន ( តំណាងលោកអភិបាលក្រុងរុនតាឯក) លោក ប៉ុន ហុក មន្ត្រីសាលាក្រុងរុនតាឯក កម្លាំងអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន កម្លាំងតំបន់ប្រតិបត្តិការសឹករងក្រុងរុនតាឯកតេជោសែន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រុនតាឯក អាជ្ញាធរមូលដ្ឋានភូមិឃុំ-សង្កាត់ និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យរុនតាឯក សរុបប្រមាណ ២៤០នាក់ផងដែរ៕\n\nដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12666","languageVersionId":"5161","visibilityVersion":"2","versionToken":"a1.YuR9hHugqja5aWolfDsdcXkmJYxvt-1Rbt9B2sWTPXg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-24T01:17:49Z"}