{"asset":"news","key":"7963","locale":"km","id":"news:7963:km","entityId":"news:7963","canonicalUrl":"https://www.kps-tv.com/km/news/detail/7963","state":"ready","title":"អាជ្ញាធរជាតិអប្សរា បន្តចែកកូនឈើចម្រុះជាង១ម៉ឺនដើមបន្ថែម ដល់សាធារណជន ដោយឥតគិតថ្លៃ!  ","summary":"អាជ្ញាធរជាតិអប្សរាបានចែកកូនឈើចម្រុះបន្ថែមចំនួន១៤,២០៨ដើមដោយឥតគិតថ្លៃ ដល់សាធារណជនពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ អ្នកចង់ដាំកូនឈើលើដីផ្ទាល់ខ្លួន ឬតាមស្ថាប័ន អាចទាក់ទងស្នើសុំពីអាជ្ញាធរបាន។","body":"អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានគ្រប់គ្រងទឹកព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានបន្តចែកចាយកូនឈើដោយឥតគិតថ្លៃចំនួន ១៤,២០៨ដើមបន្ថែមទៀត ដល់សាធារណជននៅតាមបណ្តាខេត្តជិតឆ្ងាយ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ \n\nកូនឈើចម្រុះដែលបានផ្តល់ជូនទាំងនោះរួមមាន៖ ឈើទាល គ្រញូង បេង ធ្នង់ គគីរ ផ្តៀក កកោះ អង្កាញ់ និងប្រភេទរុក្ខជាតិផ្កាព្រៃ។ នេះជាផ្នែកមួយនៃការរួមចំណែកបង្កើនគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជា។ សាធារណជនដែលមានបំណងយកកូនឈើទៅដាំនៅដីទំនេរផ្ទាល់ខ្លួន ឬនៅតាមស្ថាប័ននានា អាចទំនាក់ទំនងស្នើសុំនៅអាជ្ញាធរជាតិអប្សរាបាន ហើយការផ្តល់ជូននេះគឺដោយឥតគិតថ្លៃ៕\n\nប្រភព៖ អាជ្ញាធរជាតិអប្សរា\nដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12665","languageVersionId":"5158","visibilityVersion":"2","versionToken":"a1.YvgHBZQflM3Y0lMArVliM1JLcw0zfurKjdhP1jAJ8cI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-24T01:25:23Z"}