# អាជ្ញាធរជាតិអប្សរា បន្តចែកកូនឈើចម្រុះជាង១ម៉ឺនដើមបន្ថែម ដល់សាធារណជន ដោយឥតគិតថ្លៃ!  

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7963>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12665","languageVersionId":"5158","visibilityVersion":"2","versionToken":"a1.YvgHBZQflM3Y0lMArVliM1JLcw0zfurKjdhP1jAJ8cI"}

Original publication: 2026-07-24T01:25:23Z

អាជ្ញាធរជាតិអប្សរាបានចែកកូនឈើចម្រុះបន្ថែមចំនួន១៤,២០៨ដើមដោយឥតគិតថ្លៃ ដល់សាធារណជនពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ អ្នកចង់ដាំកូនឈើលើដីផ្ទាល់ខ្លួន ឬតាមស្ថាប័ន អាចទាក់ទងស្នើសុំពីអាជ្ញាធរបាន។

អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានគ្រប់គ្រងទឹកព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានបន្តចែកចាយកូនឈើដោយឥតគិតថ្លៃចំនួន ១៤,២០៨ដើមបន្ថែមទៀត ដល់សាធារណជននៅតាមបណ្តាខេត្តជិតឆ្ងាយ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ 

កូនឈើចម្រុះដែលបានផ្តល់ជូនទាំងនោះរួមមាន៖ ឈើទាល គ្រញូង បេង ធ្នង់ គគីរ ផ្តៀក កកោះ អង្កាញ់ និងប្រភេទរុក្ខជាតិផ្កាព្រៃ។ នេះជាផ្នែកមួយនៃការរួមចំណែកបង្កើនគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជា។ សាធារណជនដែលមានបំណងយកកូនឈើទៅដាំនៅដីទំនេរផ្ទាល់ខ្លួន ឬនៅតាមស្ថាប័ននានា អាចទំនាក់ទំនងស្នើសុំនៅអាជ្ញាធរជាតិអប្សរាបាន ហើយការផ្តល់ជូននេះគឺដោយឥតគិតថ្លៃ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា
ដោយ៖ ធី លីថូ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


