{"asset":"news","key":"7964","locale":"km","id":"news:7964:km","entityId":"news:7964","canonicalUrl":"https://www.kps-tv.com/km/news/detail/7964","state":"ready","title":"Bloomberg TV ផ្សាយកម្មវិធីពិសេសពីកម្ពុជា ក្នុងខួប១ឆ្នាំនៃការឈ្លានពានរបស់ថៃ លើកឡើងបញ្ហាព្រំដែន វិនិយោគ និងទិសដៅអភិវឌ្ឍន៍ជាតិ","summary":"Bloomberg TV រៀបចំកម្មវិធីពិសេសពីទីស្នាក់ការ CDC ដោយមានបទសម្ភាសន៍ជាមួយ ហ៊ុន ម៉ាណែត ស៊ុន ចាន់ថុល ចម និម្មល និងកែវ រតនៈ។ អត្ថបទរំពឹងថាកម្មវិធីនឹងពិភាក្សាបញ្ហាព្រំដែន ទំនាក់ទំនងអន្តរជាតិ ថាមពល វិនិយោគ ពាណិជ្ជកម្ម និងអភិវឌ្ឍន៍។","body":"ភ្នំពេញ៖ ក្នុងឱកាសខួបមួយឆ្នាំនៃការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ទូរទស្សន៍អន្តរជាតិ Bloomberg TV បានរៀបចំកម្មវិធីផ្សាយពិសេសស្តីពីកម្ពុជា ដោយផ្សាយផ្ទាល់ពីទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីបង្ហាញពីទស្សនវិស័យ និងការអភិវឌ្ឍរបស់ប្រទេស ទៅកាន់ទស្សនិកជនអន្តរជាតិ។\n\n កម្មវិធីពិសេសនេះ រួមមានបទសម្ភាសន៍សំខាន់ៗចំនួន៤ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា រួមមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។\n\n ការពិភាក្សានឹងផ្តោតលើប្រធានបទសំខាន់ៗជាច្រើន រួមមានស្ថានភាពព្រំដែនកម្ពុជា-ថៃ ករណីកងទ័ពថៃបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ក្រោយបទឈប់បាញ់ បញ្ហាទំនាក់ទំនងអន្តរជាតិ កិច្ចសហប្រតិបត្តិការផ្នែកថាមពល ឱកាសវិនិយោគ ពាណិជ្ជកម្ម និងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។\n\n កម្មវិធីនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាវេទិកាសំខាន់មួយក្នុងការផ្សព្វផ្សាយសំឡេងរបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ ពិសេសជុំវិញបញ្ហាអធិបតេយ្យភាពជាតិ និងការប្តេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។\n\n ដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12664","languageVersionId":"5155","visibilityVersion":"2","versionToken":"a1.X4LP3IGTFrPld4quho5QJJE8MRdhKQ-a0ANbGSuESAI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-24T01:38:06Z"}