{"asset":"news","key":"7966","locale":"km","id":"news:7966:km","entityId":"news:7966","canonicalUrl":"https://www.kps-tv.com/km/news/detail/7966","state":"ready","title":"ក្រសួងមហាផ្ទៃ ផ្អាកការងារបណ្តោះអាសន្នប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ","summary":"ក្រសួងមហាផ្ទៃបានផ្អាកការងារបណ្តោះអាសន្នប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ដើម្បីបន្តនីតិវិធីស្រាវជ្រាវ។ ប្រកាសតម្រូវឱ្យលោកបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ រហូតដល់មានសេចក្តីសម្រេចថ្មី។","body":"ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសស្តីពីការផ្អាកការងារបណ្តោះអាសន្នចំពោះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អត្តលេខ ៥៦០៣៥ ជាប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធីស្រាវជ្រាវតាមនីតិវិធីជាធរមាន។\n\nយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ សាមីខ្លួនត្រូវទៅបង្ហាញមុខជាប្រចាំរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រហូតដល់មានសេចក្តីសម្រេចជាថ្មីពីក្រសួង។\n\nប្រកាសដដែលក៏បានបញ្ជាក់ថា គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តប្រកាសនេះឱ្យមានប្រសិទ្ធភាព តាមភារកិច្ច និងសមត្ថកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12662","languageVersionId":"5149","visibilityVersion":"2","versionToken":"a1.BZXQMMfPxuS-JFFdKCXtZjqMeogFgz8DxJAE1d3zq8o"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-24T02:24:50Z"}