{"asset":"news","key":"7967","locale":"km","id":"news:7967:km","entityId":"news:7967","canonicalUrl":"https://www.kps-tv.com/km/news/detail/7967","state":"ready","title":"សម្ដេចធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣","summary":"នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិភាក្សារបាយការណ៍តាមដានឆ្នាំ២០២៥នៃផែនការអភិវឌ្ឍន៍ជាតិ ធនធានទឹកនិងអែលនីញ៉ូ និងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។","body":"(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣ នៅវិមានសន្តិភាព។ \n\n របៀបវារៈចំនួន៣នោះរួមមាន៖ \n\n ១-សេចក្តីព្រាងរបាយការណ៍ស្តីពីការតាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។\n\n ២-របាយការណ៍វឌ្ឍនភាពនៃវិស័យធនធានទឹក និងវិធានការត្រៀមលក្ខណៈឆ្លើយតបបាតុភូតអែលនីញ៉ូ។\n\n ៣-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)៕ \n\n ដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12661","languageVersionId":"5146","visibilityVersion":"2","versionToken":"a1.Mh5A74dP6a4c5zTMkFRaovLxDfKQ59bBcI6NWGHWQL4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-24T02:37:03Z"}