{"asset":"news","key":"7969","locale":"km","id":"news:7969:km","entityId":"news:7969","canonicalUrl":"https://www.kps-tv.com/km/news/detail/7969","state":"ready","title":"កម្ពុជាទទូចឱ្យ UN ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី","summary":"តំណាងកម្ពុជា បានអំពាវនាវក្នុងកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខ UN ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឱ្យពង្រឹងការទូតបង្ការ គោរពច្បាប់អន្តរជាតិ និងយកចិត្តទុកដាក់លើជនស៊ីវិលភៀសសឹក។","body":"តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានទទូចឱ្យមានការប្តេជ្ញាចិត្តជាសកលជាថ្មីចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី និងការប្រកាន់ខ្ជាប់ឱ្យកាន់តែខ្លាំងចំពោះច្បាប់អន្តរជាតិ។\n\n ក្នុងសេចក្តីថ្លែងការណ៍ក្នុងកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពី “ការពង្រឹងយន្តការសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី៖ ការតាមដានសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខលេខ ២៧៨៨ (២០២៥)” ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តជាសកលជាថ្មីចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី និងការប្រកាន់ខ្ជាប់ឱ្យកាន់តែខ្លាំងចំពោះច្បាប់អន្តរជាតិ។\n\n ឯកឧត្តម បានរំលឹកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ ក្នុងសេចក្តីថ្លែងការរបស់ឯកឧត្តមទៅកាន់ក្រុមប្រឹក្សាសន្តិសុខកាលពីខែឧសភា កន្លងទៅ។\n\n ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីអាទិភាពចំនួនបួនដូចខាងក្រោម៖ ការពង្រឹងតួនាទីរបស់ UN ក្នុងការបង្ការដោយវិធីសាស្រ្តការទូត; ការធានាថាជម្លោះត្រូវបានដោះស្រាយតាមរយៈមធ្យោបាយសន្តិវិធី និងការអនុលោមតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ; ការពង្រឹងឯកភាព និងភាពមិនលម្អៀងរបស់ក្រុមប្រឹក្សា; និងការដោះស្រាយផលប៉ះពាល់មនុស្សធម៌នៃជម្លោះព្រំដែនរបស់កម្ពុជាដែលកំពុងបន្តកើតមាន ដែលមានជនស៊ីវិលជាង ២ម៉ឺននាក់នៅតែជាជនភៀសសឹក។ ជាទីបញ្ចប់ ឯកឧត្តមបានសង្កត់ធ្ងន់ថា ព្រំដែន និងអធិបតេយ្យមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែងនោះទេ៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12659","languageVersionId":"5140","visibilityVersion":"2","versionToken":"a1.DF1AA5QWUqdcWNSJIWPkAMOs2rDdEnmd2xIVGjhQ0Cw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-24T03:19:49Z"}