{"asset":"news","key":"7974","locale":"km","id":"news:7974:km","entityId":"news:7974","canonicalUrl":"https://www.kps-tv.com/km/news/detail/7974","state":"ready","title":"មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ផ្តល់សម្ភារសាងសង់បង្គន់អនាម័យ ១០០ បង្គន់ ជូនប្រជាពលរដ្ឋខ្វះលទ្ធភាពនៅស្រុកព្រៃនប់","summary":"តាមអត្ថបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បានផ្តល់សម្ភារសាងសង់បង្គន់អនាម័យចំនួន១០០ ជូន១០០គ្រួសារ នៅឃុំតានៃ និងឃុំទឹកល្អក់ ស្រុកព្រៃនប់ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។","body":"ខេត្តព្រះសីហនុ៖ សុខភាព និងអនាម័យល្អ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់លើកកម្ពស់គុណភាពជីវិត និងការរស់នៅប្រកបដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។\nនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ រួមជាមួយលោក ង៉ុយ ប៉េងជីវ អនុប្រធានមន្ទីរ និងលោក សៅ អ៊ិនភិរុណ ប្រធានការិយាល័យថែទាំសុខភាពជនបទ បានអញ្ជើញប្រគល់សម្ភារសម្រាប់សាងសង់បង្គន់អនាម័យចំនួន ១០០ បង្គន់ ជូនដល់ប្រជាពលរដ្ឋខ្វះលទ្ធភាព សរុប ១០០ គ្រួសារ ដែលរស់នៅក្នុងឃុំតានៃ និងឃុំទឹកល្អក់ ស្រុកព្រៃនប់។\n\nលោក ប្រាក់ សុវណ្ណ បញ្ជាក់ថា សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់អនាម័យ បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺឆ្លង ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់បង្គន់អនាម័យតាមស្តង់ដារ ស្របតាមគោលនយោបាយលើកកម្ពស់សុខភាពសហគមន៍ និងការអភិវឌ្ឍជនបទប្រកបដោយចីរភាព។\nការផ្តល់សម្ភារនេះមិនត្រឹមតែជួយសម្រួលដល់ជីវភាពរស់នៅរបស់គ្រួសារទទួលផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកកសាងសហគមន៍ឱ្យមានបរិស្ថានស្អាត អនាម័យល្អ និងសុខភាពកាន់តែប្រសើរផងដែរ៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12657","languageVersionId":"5134","visibilityVersion":"2","versionToken":"a1.-u1ITkIbrBrThNIQ8y2cXqylxNZH0xDU1vjwNkZsNeY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-24T04:28:07Z"}