{"asset":"news","key":"7977","locale":"km","id":"news:7977:km","entityId":"news:7977","canonicalUrl":"https://www.kps-tv.com/km/news/detail/7977","state":"ready","title":"អភិបាលខេត្តព្រះសីហនុចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សាលើរបៀបវារៈចំនួន៣","summary":"អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២៤ ខែកក្កដា ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីពិភាក្សាអំពីផែនការអភិវឌ្ឍន៍ ធនធានទឹកនិងអែលនីញ៉ូ និងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។","body":"ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានី-ខេត្តផ្សេងៗជាច្រើនទៀត។\n\n ចំណែក របៀបវារៈទាំង៣ ដែលត្រូវលើកយកមកពិភាក្សា និងឆ្លងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលនេះ រួមមាន៖ \n\n ១-សេចក្តីព្រាងរបាយការណ៍ស្តីពីការតាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។\n\n ២-របាយការណ៍វឌ្ឍនភាពនៃវិស័យធនធានទឹក និងវិធានការត្រៀមលក្ខណៈឆ្លើយតបបាតុភូតអែលនីញ៉ូ។\n\n ៣-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបញ្ហាផ្សេងៗ៕\n\n អត្ថបទ៖ ង៉ែត ពិសាន្ត\n រូបភាព៖ ឡាយ ចាន់ដា","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12654","languageVersionId":"5125","visibilityVersion":"2","versionToken":"a1.Hn7otb45XTnVG0_im1vakeuoCZoc7JaoJCmESOuKVL0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-24T06:49:48Z"}