{"asset":"news","key":"7980","locale":"km","id":"news:7980:km","entityId":"news:7980","canonicalUrl":"https://www.kps-tv.com/km/news/detail/7980","state":"ready","title":"ជនជាតិថៃ៣៦នាក់បានបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសលួចឆ្លងដែននិងចូលដោយទុច្ចរិតក្នុងទីលានយោធា","summary":"នគរបាលច្រកព្រំដែនប៉ោយប៉ែតបានឱ្យដឹងថា ជនជាតិថៃ៣៦នាក់ ក្នុងនោះស្រី១៨នាក់ ត្រូវបានប្រគល់ឱ្យថៃវិញនៅថ្ងៃទី២៤ ខែកក្កដា ក្រោយអនុវត្តទោសចប់ ពាក់ព័ន្ធការឆ្លងដែនខុសច្បាប់ និងចូលដោយទុច្ចរិតក្នុងទីលានយោធា។","body":"ជនជាតិថៃចំនួន ៣៦នាក់ (ស្រី១៨នាក់) ត្រូវបានសមត្ថកិច្ចកម្ពុជាប្រគល់ឱ្យសមត្ថកិច្ចថៃវិញ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ដើម្បីឱ្យពួកគេបានត្រឡប់ទៅស្រុកកំណើតវិញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ ការបណ្តេញជនជាតិទាំងនេះចេញពីប្រទេសកម្ពុជា ដោយសារពួកគេពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ និងចូលដោយទុច្ចរិតក្នុងទីលានយោធា(អនុវត្តទោសចប់)។ \n\nបើតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិជី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកវរសេនីយ៍ទោ ឆាយ ឆុន នាយការិយាល័យអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ប៉ាន់ខែម ប៊ុនថន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងស្ថាប័នពាក់ព័ន្ធធ្វើការប្រគល់ទទួល និងបញ្ជូនជនជាតិថៃពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ និងចូលដោយទុច្ចរិតក្នុងទីលានយោធា(អនុវត្តទោសចប់)ចេញពីប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក សរុបចំនួន ៣៦នាក់ ក្នុងនោះស្រី ១៨នាក់ ជាមួយគ្នានេះផងដែរ ប៉ុស្តិ៍ក៏បានចែកទឹកសុទ្ធជូនពួកគាត់ពិសារគ្រប់ៗគ្នា៕ \n\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12652","languageVersionId":"5119","visibilityVersion":"2","versionToken":"a1.Ok5PoCO1pwbI1QQtpvBnTPE4ARHQ4DSsmKbcBFzEPDM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-24T07:50:26Z"}