{"asset":"news","key":"7984","locale":"km","id":"news:7984:km","entityId":"news:7984","canonicalUrl":"https://www.kps-tv.com/km/news/detail/7984","state":"ready","title":"កឹម សុខាត្រូវបានលើកលែងទោសលើបទហាមឃាត់ការរចាកចេញទៅក្រៅប្រទេស","summary":"ព្រះមហាក្សត្រ បានប្រោសប្រទានលើកលែងទោសឱ្យលោក កឹម សុខា លើបទហាមឃាត់ចំពោះការចាកចេញពីប្រទេសកំណើតសម្រាប់រយៈពេល៥ឆ្នាំ។ នេះបើតាមព្រះរាជក្រឹត្យចេញនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយបានបញ្ជាក់ថា ការលើកលែងទោសនេះ មិនអនុវត្តចំពោះទោសផ្សេងទៀតឡើយ។","body":"ព្រះមហាក្សត្រ បានប្រោសប្រទានលើកលែងទោសឱ្យលោក កឹម សុខា លើបទហាមឃាត់ចំពោះការចាកចេញពីប្រទេសកំណើតសម្រាប់រយៈពេល៥ឆ្នាំ។ នេះបើតាមព្រះរាជក្រឹត្យចេញនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយបានបញ្ជាក់ថា ការលើកលែងទោសនេះ មិនអនុវត្តចំពោះទោសផ្សេងទៀតឡើយ។ ក្នុងព្រះរាជក្រឹត្យ ក៏បានត្រាស់បង្គាប់ឱ្យសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ។ \nគួររំលឹកថា កាលពីអំឡុងខែឧសភា ឆ្នាំ២០២៦ លោក កឹម សុខា បានទទួលការលើកលែងចំពោះទោសដែលតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ ប៉ុន្តែមិនអនុញ្ញាតឱ្យចេញក្រៅប្រទេសរយៈពេល៥ឆ្នាំ។ លោកត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដោយត្រូវឃុំខ្លួននៅក្នុងផ្ទះព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរ ខណៈលោកបានបន្តប្តឹងប្រឆាំងសាលក្រមទៅសាលាឧទ្ធរណ៍ ប៉ុន្តែត្រូវបានបដិសេដដោយតម្កល់សាលក្រមសាលាដំបូងទុកជាបានការ ហើយហាមឃាត់លោក កឹម សុខា មិនឱ្យចេញពីប្រទេស៥ឆ្នាំថែមទៀត ទោះបីជាតុលាការជាន់ខ្ពស់ បើកសវនាការលើសំណុំរឿងនេះជាច្រើនលើកតាំងពីឆ្នាំ២០២៤មកក៏ដោយ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12649","languageVersionId":"5110","visibilityVersion":"2","versionToken":"a1.kX4-BscOPBMR0FvQ5hUmTIPgkIpo4HO2U5mgAxgC3v8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-24T14:14:06Z"}