# កឹម សុខាត្រូវបានលើកលែងទោសលើបទហាមឃាត់ការរចាកចេញទៅក្រៅប្រទេស

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7984>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12649","languageVersionId":"5110","visibilityVersion":"2","versionToken":"a1.kX4-BscOPBMR0FvQ5hUmTIPgkIpo4HO2U5mgAxgC3v8"}

Original publication: 2026-07-24T14:14:06Z

ព្រះមហាក្សត្រ បានប្រោសប្រទានលើកលែងទោសឱ្យលោក កឹម សុខា លើបទហាមឃាត់ចំពោះការចាកចេញពីប្រទេសកំណើតសម្រាប់រយៈពេល៥ឆ្នាំ។ នេះបើតាមព្រះរាជក្រឹត្យចេញនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយបានបញ្ជាក់ថា ការលើកលែងទោសនេះ មិនអនុវត្តចំពោះទោសផ្សេងទៀតឡើយ។

ព្រះមហាក្សត្រ បានប្រោសប្រទានលើកលែងទោសឱ្យលោក កឹម សុខា លើបទហាមឃាត់ចំពោះការចាកចេញពីប្រទេសកំណើតសម្រាប់រយៈពេល៥ឆ្នាំ។ នេះបើតាមព្រះរាជក្រឹត្យចេញនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយបានបញ្ជាក់ថា ការលើកលែងទោសនេះ មិនអនុវត្តចំពោះទោសផ្សេងទៀតឡើយ។ ក្នុងព្រះរាជក្រឹត្យ ក៏បានត្រាស់បង្គាប់ឱ្យសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ។ 
គួររំលឹកថា កាលពីអំឡុងខែឧសភា ឆ្នាំ២០២៦ លោក កឹម សុខា បានទទួលការលើកលែងចំពោះទោសដែលតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ ប៉ុន្តែមិនអនុញ្ញាតឱ្យចេញក្រៅប្រទេសរយៈពេល៥ឆ្នាំ។ លោកត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដោយត្រូវឃុំខ្លួននៅក្នុងផ្ទះព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរ ខណៈលោកបានបន្តប្តឹងប្រឆាំងសាលក្រមទៅសាលាឧទ្ធរណ៍ ប៉ុន្តែត្រូវបានបដិសេដដោយតម្កល់សាលក្រមសាលាដំបូងទុកជាបានការ ហើយហាមឃាត់លោក កឹម សុខា មិនឱ្យចេញពីប្រទេស៥ឆ្នាំថែមទៀត ទោះបីជាតុលាការជាន់ខ្ពស់ បើកសវនាការលើសំណុំរឿងនេះជាច្រើនលើកតាំងពីឆ្នាំ២០២៤មកក៏ដោយ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


