{"asset":"news","key":"7985","locale":"km","id":"news:7985:km","entityId":"news:7985","canonicalUrl":"https://www.kps-tv.com/km/news/detail/7985","state":"ready","title":"ខេត្តព្រះសីហនុជំរុញសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្ពោះទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ","summary":"ខេត្តព្រះសីហនុ ៖បានប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្ពោះទៅកាន់ទីផ្សារ» នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី ឯកឧត្តម អ៉ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរ និងម្ចាស់សហគ្រាសជាង ៣០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តម អ៉ឹម សុខធី បានលើកឡើងថា ប្រធានបទឆ្នាំនេះផ្តោតលើការកសាង «ស្ពាន» ដើម្បីពង្រឹងសមត្ថភាពសហគ្រាស បង្កើតបណ្តាញទំនាក់ទំនង និងជំរុញការតភ្ជាប់ទៅកាន់ទីផ្សារ។","body":"ខេត្តព្រះសីហនុ ៖បានប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្ពោះទៅកាន់ទីផ្សារ» នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី ឯកឧត្តម អ៉ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរ និងម្ចាស់សហគ្រាសជាង ៣០០នាក់។\n\n ក្នុងឱកាសនោះ ឯកឧត្តម អ៉ឹម សុខធី បានលើកឡើងថា ប្រធានបទឆ្នាំនេះផ្តោតលើការកសាង «ស្ពាន» ដើម្បីពង្រឹងសមត្ថភាពសហគ្រាស បង្កើតបណ្តាញទំនាក់ទំនង និងជំរុញការតភ្ជាប់ទៅកាន់ទីផ្សារ។ ឯកឧត្តមបញ្ជាក់ថា ខេត្តកំពុងសហការជាមួយក្រសួងពាក់ព័ន្ធ និងសហគ្រាសនានា ដើម្បីជួយឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម អាចចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងពង្រីកទីផ្សារបានកាន់តែទូលំទូលាយ។\n\n ឯកឧត្តមក៏បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២៤ ដល់ត្រីមាសទី២ ឆ្នាំ២០២៦ ខេត្តបានផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងវិនិយោគសរុបចំនួន ៤៩១គម្រោង ដើម្បីជំរុញបរិយាកាសវិនិយោគ និងគាំទ្រការអភិវឌ្ឍអាជីវកម្មក្នុងខេត្ត។\n\n មានប្រសាសន៍ក្នុងពិធី ឯកឧត្តម ម៉ាង ស៊ីណេត បានអំពាវនាវឱ្យម្ចាស់សហគ្រាសយកចិត្តទុកដាក់លើគុណភាពផលិតផល ការផលិតស្របតាមស្តង់ដារ និងអនុលោមភាពច្បាប់ ព្រមទាំងលើកទឹកចិត្តឱ្យគាំទ្រផលិតផលខ្មែរ ដើម្បីពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនឱកាសប្រកួតប្រជែងលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។\n\n ឯកឧត្តមអភិបាលខេត្ត ក៏បានស្តាប់សំណូមពរ និងបញ្ហាប្រឈមរបស់ម្ចាស់សហគ្រាស ដោយបញ្ជាក់ពីការបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងជំរុញឱ្យសហគ្រាសក្នុងខេត្តព្រះសីហនុរីកចម្រើនប្រកបដោយចីរភាព៕\n\n អត្ថបទ៖ ប៉ៃ សុឃីម\n រូបភាព៖ ឡាយ ចាន់ដា","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12648","languageVersionId":"5107","visibilityVersion":"2","versionToken":"a1.wt1Oew2gI8KSEKfS_vclhRZbFpXekU0isG_KagVAEns"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-24T14:27:55Z"}